ព័ត៌មានអន្តរជាតិ

តួកគី គ្រោងធ្វើចំណាត់ការ យោធា លើពួកសកម្មប្រយុទ្ធ ឃឺដស៊ីរី YPG ប្រសិនបើកិច្ចការ ការទូតបរាជ័យ

បរទេស ៖ ប្រទេសតួកគី កំពុងតែត្រៀម សម្រាប់ការធ្វើចំណាត់ការ យោធា បន្ថែមទៀត ទៅលើកងជីវពលឃឺដ គាំទ្រដោយអាមេរិក នៅក្នុងប្រទេសស៊ីរី ភាគខាងជើង ប្រសិនបើកិច្ចពិភាក្សា លើបញ្ហាជាមួយសហរដ្ឋអាមេរិក និង រុស្ស៊ីបរាជ័យ ។

ប្រធានាធិបតី តួកគី លោក Tayyip Erdogan បានមានប្រសាសន៍ ក្នុងសប្ដាហ៍នេះថា ទីក្រុងអង់ការ៉ា បានប្តេជ្ញាលុបបំបាត់ ការគម្រាមកំហែង មានប្រភព ក្នុងប្រទេស ស៊ីរីភាគខាងជើង និងថា វាយប្រហារបស់កងជីវពលឃឺដ YPG ដែលសម្លាប់មន្ត្រីប៉ូលីស តួកគី២រូប គឺជារឿងដ៏អាក្រក់ ចុងក្រោយ ។

តាមសេចក្តីរាយការណ៍ តួកគីនិយាយថា ប៉ូលីសក្នុងតំបន់ Azaz ប្រទេសស៊ីរី បានរងការវាយប្រហារ ដោយមីស៊ីលមួយគ្រាប់ កាលពីថ្ងៃអាទិត្យ ដែលបាញ់ចេញពីតំបន់ Tel Rifaat ដោយពួក YPG ដែលទីក្រុងអង់ការ៉ា ចាត់ទុកថា ជាក្រុមភេរវកម្ម ។

មន្ត្រីជាន់ខ្ពស់តួកគី មួយរូបបាននិយាយប្រាប់ យ៉ាងដូច្នេះថា “វាមានជារឿងចាំបាច់ណាស់ ដែលតំបន់នានា ជាពិសេសតំបន់ Tel Rifaat ដែលមានការវាយប្រហារចេញ ជារឿយៗត្រូវបានគេប្រើប្រាស់ ប្រឆាំងនឹងយើងនោះ គឺ ត្រូវបានសម្អាត” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top