ភ្នំពេញៈ ការវិនិយោគផ្នែកដីធ្លីបាន និងកំពុងមានប្រជាប្រិយភាពខ្ពស់នៅកម្ពុជា ដោយសារហេតុផលមួយចំនួន ដូចនេះហើយយើងនឹងនិយាយលម្អិត អំពីគុណប្រយោជន៍នៃដី ហើយវាក៏ជាហេតុផល ដែលយើងទាំងអស់គ្នា ទៅវិនិយោគទៅលើដី ដើម្បីឲ្យកសាងគុណតម្លៃបន្ថែមទៀត សម្រាប់ប្រាក់ចំណេញ។
១ មនុស្សកើតតែដីមិនកើត
ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួលបានព័ត៌មានថ្មីៗ
ពាក្យ “មនុស្សកើតផែនដីមិនកើត” យើងធ្លាប់ដឹងឮទាំងអស់គ្នាទៅហើយ ផែនដីនៅតែមានទំហំដដែល តាំងពីកកើតរាប់លានឆ្នាំមកហើយ ចំណែកមនុស្សគឺកើនឡើងជាលំដាប់ ដែលបច្ចុប្បន្ននេះ កើនឡើងរហូតប្រមាណ ៧,៧៧៧លាននាក់ ហើយចេះតែបន្តកើនឡើង ជាលំដាប់ជារៀងរាល់ថ្ងៃ។ គ្មានរដ្ឋាភិបាលណាអាចទប់ជាប់ឡើយ ទោះជាមានគោលការណ៍កូនតិច ដូចជានៅប្រទេសចិនក៏ដោយ ក៏កំណើនកម្លាំងពលកម្ម នៅតែត្រូវការបន្ថែមទៀត។
ជាការពិត មនុស្សកើត តែដីមិនកើត។ នៅពេលដែលមនុស្សកើតកាន់តែច្រើន ពួកគេមានតម្រូវការដី កាន់តែច្រើន ដូចជាដីសម្រាប់សាងសង់លំនៅឋាន ដីសម្រាប់កសិកម្ម ដីសម្រាប់ពាណិជ្ជកម្ម ដីសម្រាប់ឧស្សាហកម្ម។ តើយើងទាំងអស់គ្នានិងប្រជ្រៀតគ្នា ទៅរស់នៅកន្លែងណា? តើសកម្មភាពស្វែងរកភពផ្សេង អាចបំពេញតម្រូវការទាន់ សភាពការណ៍ដែរឬទេ? ពេលនោះ ដីកាន់តែចង្អៀតនាំឲ្យតម្លៃដី កាន់តែកើនឡើងដែរ។ ពេលនោះការទិញដីទុក នឹងនាំមកនូវផលចំណេញ ដីធ្លីក្រុងត្រូវការពង្រីក ហើយការអភិវឌ្ឍនឹងកាន់តែពង្រាយ ទៅកាន់តំបន់ជាយក្រុង និងប្រដេញឡើងថ្លៃរហូតដល់ចុងព្រៃផង។
២ យើងមានដីគេមានលុយ
លុយអាចលើកបម្លាស់ទី ទៅណាមកណាបាន ប៉ុន្តែដីមិនអាចលើកទាំងផ្ទាំងទៅបានទេ ដូច្នេះវាជាគុណប្រយោជន៍ ចំពោះអ្នកមានដី ដែលស្ថិតនៅក្នុងកាលៈទេសៈល្អ ប្រទេសមានស្ថានភាពនយោបាយល្អ និងកំណើនសេដ្ឋកិច្ចមានស្ថេរភាព បរទេសនឹងសម្រុកកាន់លុយ របស់គេមកពីទីតាំងសម្រាប់វិនិយោគ។
ឧទាហរណ៍ អ្នកវិនិយោគចិន កូរ៉េ ជប៉ុន និងអាមេរិកជាដើម សុទ្ធតែមានប្រាក់ច្រើន ដែលចង់មករកស៊ីនៅប្រទេសកម្ពុជា។ នេះជាឱកាសសម្រាប់អ្នកមានដី នៅកម្ពុជាហើយយើងមានដី គេមានលុយពួកគេត្រូវ តែទិញជួលដីរបស់យើង។
៣ យើងមានដីគេមានខួរក្បាល
ខួរក្បាលនៅទីនេះគឺ សំដៅទៅលើសមត្ថភាព ច្នៃប្រឌិត សមត្ថភាពក្នុងវិស័យបច្ចេកវិទ្យា និងសមត្ថភាពធ្វើអ្វីមួយ ដែលយើងមាន។ ឧទាហរណ៍ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ក្រុមហ៊ុនផលិតស៊ីម៉ង់របស់ថៃ ក្រុមហ៊ុនចិញ្ចឹមពពែ របស់អូស្ត្រាលីក្រុមហ៊ុន។ល។ ក្រុមហ៊ុនបរទេសដែល មានសមត្ថភាពផលិតទំនិញ ត្រូវការទីតាំង និងវត្ថុធាតុដើមនៅប្រទេសយើង។
ពួកគេមានខួរក្បាលផលិត តែពួកគេគ្មានទីតាំង គ្មានដី គ្មានវត្ថុធាតុដើម។ ដូច្នេះ យើងត្រូវត្រៀមដីសម្រាប់ពួកគេ នេះជាហេតុផលនិងឱកាសមួយ ដែលយើងទាំងអស់ត្រូវតែទិញដី ដែលមានវត្ថុធាតុ និងទីតាំងតាមតម្រូវការរបស់ពួកគេ ដែលអ្នកអាចសហការជាមួយពួកគេ ឬលក់ដីឲ្យពួកគេ ឬជួលដីឲ្យពួកគេ។ ប្រការនេះអាចធ្វើឲ្យតម្លៃដីរបស់ អ្នកកើនឡើងយ៉ាងខ្ពស់ត្រដែត ប៉ុន្តែសូមបញ្ជាក់ថា មុននឹងទិញដីទុកបម្រុង អ្នកត្រូវស្វែងរកដៃគូត្រូវការពួកគេជាមុនសិន។
៤ ដីគឺជាកន្លែងដែល ទុកលុយដ៏ល្អបំផុត
ការទិញដីទុកគឺការយក លុយទៅទុកក្នុងដី ផ្ដល់គុណប្រយោជន៍ជាច្រើន ដូចជា ដីកើនថ្លៃ ក្រោយពីទិញរួចយើង អាចជួលដីនោះឲ្យទៅគេបាន យើងអាចធ្វើអ្វីមួយនៅលើដី ដើម្បីអាស្រ័យផលបាន។ ការទិញដីទុកគឺជា មធ្យោបាយប្រសើរបំផុត ក្នុងការរក្សាទុកលុយ ឬភ្ញាស់លុយ ។
ដីគ្មានថ្ងៃនឹងធ្លាក់តម្លៃ ជារៀងរហូតឡើយ យ៉ាងកុំស៊ុយណាស់ វាគ្រាន់តែនៅទ្រឹងទន្ទឹងរង់ចាំ ការអភិវឌ្ឍហើយនឹងឡើងថ្លៃប៉ុណ្ណោះ ៕
ប្រភព៖ Propertyarea