បច្ចេកវិទ្យា

Microsoft ទិញក្រុមហ៊ុន Call of Duty តម្លៃ៦៨.៧ពាន់លានដុល្លារ ស្ថិតក្រោមការពិនិត្យ ដោយអ្នកឃ្លាំមើលអង់គ្លេស

អង់គ្លេស៖ យោងតាមការចេញផ្សាយ​ ពីគេហទំព័រស្គាយញ៉ូវបាននិយាយថា កិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត ដោយនិយតករនឹងធ្វើឲ្យក្រុមហ៊ុន Microsoft ក្លាយជាក្រុមហ៊ុនហ្គេមធំជាងគេទី៣ នៅលើពិភពលោកដោយប្រាក់ចំណូល ធ្វើឲ្យអាជ្ញាធរប្រកួតប្រជែងជាច្រើន កំពុងស៊ើបអង្កេតភ្លាមៗ។

ក្រុមហ៊ុន Microsoft បានស្នើរសុំទិញយកក្រុមហ៊ុនហ្គេម Call of Duty និង Candy Crush ដែលមានបញ្ហា Activision Blizzard ក្នុងតម្លៃ ៦៨.៧ពាន់លានដុល្លារ កំពុងត្រូវបានស៊ើបអង្កេត។ បើយោងតាមប្រធានរបស់ Microsoft Satya Nadella ថា ការទិញយកសាច់ប្រាក់ទាំងអស់ នឹងផ្តល់ឲ្យក្រុមហ៊ុនផលិត Xbox លោតចូលទៅក្នុងវិស័យហ្គេមទូរស័ព្ទ និងដើរតួនាទីយ៉ាងសំខាន់ នៃការអភិវឌ្ឍន៍វេទិការ Metaverse។

អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) បាននិយាយថា ខ្លួននឹងចូលរួមជាមួយសមភាគីរបស់ខ្លួន ជុំវិញពិភពលោកតាមភាពសមស្រប ហើយនឹងមានបំណងចេញសេចក្តីសម្រេច ក្នុងការស៊ើបអង្កេតដំណាក់កាលទី១ របស់ខ្លួនបន្ទាប់ពី ៤០ ថ្ងៃធ្វើការ ឬថ្ងៃទី១ ខែកញ្ញា។ នៅចុងបញ្ចប់នៃការស៊ើបអង្កេត ដំណាក់កាលទី១ CMA នឹងសម្រេចថា តើការរួមបញ្ចូលគ្នានេះ អាចបង្កគ្រោះថ្នាក់ដល់ការប្រកួតប្រជែងដែរឬទេ ប្រសិនបើនេះជាករណីនោះ វានឹងត្រូវចាប់ផ្តើមការវាយតម្លៃស៊ីជម្រៅ ដំណាក់កាលទី២ ។

ភាគហ៊ុនរបស់ Activision បានធ្លាក់ចុះជិត ៤០ ភាគរយចាប់តាំងពីឡើង ដល់កម្រិតខ្ពស់កាលពីឆ្នាំមុន បន្ទាប់ពីការចោទប្រកាន់អំពីការបៀតបៀនផ្លូវភេទ ដ៏រីករាលដាល និងការប្រព្រឹត្តិខុសផ្សេងទៀត បានលេចចេញជារូបរាង។ ក្រុមហ៊ុន Microsoft បាននិយាយថា នាយកប្រតិបត្តិ Activision លោក Bobby Kotick ធ្លាប់ប្រឈមមុខនឹងការអំពាវនាវ ឲ្យលាឈប់ពីបុគ្គលិកជុំវិញការដោះស្រាយ ការទាមទាររបស់លោក នឹងបន្តនៅក្នុងតួនាទីនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top