បច្ចេកវិទ្យា

លោក Elon Musk បានបង្កើតកូនភ្លោះ ជាមួយនាយកប្រតិបត្តិ កំពូលម្នាក់ របស់លោកកាលពីឆ្នាំមុន

អាមេរិក ៖ លោកស្រី Shivon Zilis ត្រូវបានគេរាយការណ៍ថា លោក Elon Musk បានផ្តល់កំណើត ដល់កូនភ្លោះ កាលខែវិច្ឆិកាឆ្នាំ ២០២១ ប៉ុន្មានសប្តាហ៍មុនពេលលោក និងមិត្តស្រី របស់លោក នាង Grimes បានស្វាគមន៍កូនទី២ របស់ពួកគេតាមរយៈ ការពពោះជំនួស យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

ឯកសារតុលាការបង្ហាញថា លោក Elon Musk បានបង្កើតកូនភ្លោះ ជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ នៅក្រុមហ៊ុន Neuralink ជាក្រុមហ៊ុនបង្កើតបញ្ញា សិប្បនិមិត្តរបស់លោក ។ យោងតាមឯកសារតុលាការ ដែលដកស្រង់ ដោយ Business Insider ថា កាលពីខែមេសា លោក Musk និង Shivon Zilis បានដាក់ញត្តិឲ្យកូនភ្លោះទាំង២នាក់ដាក់នាមត្រកូលឪពុករបស់ពួកគេ និងនាមត្រកូលរបស់ម្តាយពួកគេជាផ្នែក នៃឈ្មោះកណ្តាលរបស់ពួកគេ ។

របាយការណ៍បាននិយាយថា ចៅក្រមរដ្ឋតិចសាស់បានអនុម័តញត្តិមួយ ខែក្រោយមក ។ វានាំមកនូវចំនួនកុមារ សរុបដែលលោក Musk មានដល់ទៅ៩។ លោកមានកូន២នាក់ ជាមួយតារាចម្រៀងកាណាដា Grimes និង៥នាក់ទៀតជាមួយអតីតភរិយា Justine Wilson ចំណែកយោងតាមរបាយការណ៍របស់ Page Six កាលពីខែកញ្ញាឆ្នាំមុនថា មហាសេដ្ឋីរូបនេះបាននិយាយថា លោក និងតារាចម្រៀងបានបែកគ្នា ពាក់កណ្តាលផ្លូវហើយ៕ ដោយ៖លី ភីលីព

Most Popular

To Top