សេដ្ឋកិច្ច​

កំណើនសេដ្ឋកិច្ច ពិភពលោក នឹងធ្លាក់ចុះ មកនៅត្រឹម ២,២ភាគរយ នៅឆ្នាំ២០២៣

ប៉ារីស៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានឲ្យដឹងនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួន កាលពីថ្ងៃអង្គារថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះពី ៣,១ ភាគរយនៅឆ្នាំនេះទៅ ២,២ភាគរយនៅឆ្នាំ២០២៣ ។

តួលេខឆ្នាំ២០២២ គឺប្រហែលពាក់កណ្តាល នៃល្បឿនដែលបានកត់ត្រាក្នុងឆ្នាំ២០២១ ក្នុងអំឡុងពេលនៃការងើបឡើងវិញ ពីជំងឺរាតត្បាត ហើយអត្រាកំណើន ដែលត្រូវបានព្យាករណ៍សម្រាប់ឆ្នាំ២០២៣ គឺទាបជាងការរំពឹងទុកមុន ការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។

 អង្គការនេះបានឲ្យដឆងថា “អាស៊ីនឹងក្លាយជាក្បាលម៉ាស៊ីនសំខាន់នៃកំណើននៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ចំណែកអឺរ៉ុប អាមេរិកខាងជើង និងអាមេរិកខាងត្បូង នឹងឃើញកំណើនទាបខ្លាំង”។

ទីផ្សារដែលកំពុងរីកចម្រើនសំខាន់ៗ នៅអាស៊ីត្រូវបានព្យាករណ៍ដោយ OECD ថាមានចំនួនជិតបីភាគបួន នៃកំណើន GDP សកលនៅឆ្នាំ២០២៣ ខណៈដែលសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុបត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ។

អង្គការបានឲ្យដឹងទៀតថា “ត្រូវបានគ្រប់គ្រងដោយថាមពលខ្ពស់ និងតម្លៃម្ហូបអាហារ ទំនុកចិត្តទន់ខ្សោយ ការបន្តការរាំងស្ទះនៃការផ្គត់ផ្គង់ និងផលប៉ះពាល់ដំបូងនៃគោលនយោបាយរូបិយវត្ថុ កាន់តែតឹងតែង កំណើនប្រចាំឆ្នាំនៅក្នុងតំបន់អឺរ៉ូ ក្នុងឆ្នាំ២០២៣ ត្រូវបានព្យាករណ៍ថានឹងមាន ០,៥ ភាគរយ” ។

សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងកើនឡើងត្រឹមតែ ០,៥ភាគរយក្នុងឆ្នាំ២០២៣ ធៀបនឹង ១,៨ភាគរយក្នុងឆ្នាំ២០២២។ ទីផ្សារថាមពលនៅតែស្ថិតក្នុងចំណោម ហានិភ័យធ្លាក់ចុះយ៉ាងសំខាន់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top