សេដ្ឋកិច្ច​

Musk បាត់បង់ទ្រព្យសម្បត្តិ​​ ដល់ទៅ១០០ពាន់លានដុល្លារ​ មួយរយៈចុងក្រោយនេះ

បរទេស៖ បុរសកំពូលមហាសេដ្ឋីលោក Elon Musk ត្រូវបានគេមើលឃើញថា បានបាត់បង់ទ្រព្យសម្បត្តិ រហូតទៅដល់ជាង១០០ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ដែលជាទំហំធ្លាក់ចុះខ្លាំងបំផុត នៅក្នុងបញ្ជី The Bloomberg Billionaires។

ទោះបីជាយ៉ាងណាក្តី គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះ ទ្រព្យសម្បត្តិរបស់លោក នៅមានចំនួនរហូតទៅដល់ ១៦៩ពាន់លានដុល្លារ ដែលអាចរក្សាតំណែង ជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុត របស់ពិភពលោកដដែលទេ។

ការធ្លាក់ចុះនៃទំហំទ្រព្យសម្បត្តិរបស់លោក នាពេលចុងក្រោយនេះ គឺបានឆ្លុះបញ្ចាំងអំពីការប្រកួតប្រជែង និងបញ្ហាប្រឈមមួយចំនួនរបស់ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី Tesla ដែលជាប្រភពចំណូលធំជាងគេបំផុត របស់លោក Musk ដែលជាក់ស្តែងការកើនឡើង នៃតម្លៃថ្លៃដើម ព្រមទាំងសង្វាក់ផ្គត់ផ្គង់ជាច្រើនផ្សេងទៀតផងដែរ។

គួរឲ្យដឹងដែរថាក្រៅពីនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Telsa ក៏បានធ្លាក់ចុះខ្លាំងផងដែរ ប្រមាណជា៦,៨ភាគរយ មកនៅត្រឹមតែ ១៦៧,៨៧ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុន គិតត្រឹមថ្ងៃចន្ទដូចគ្នានេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top