សេដ្ឋកិច្ច​

ក្រុមហ៊ុនវេជ្ជសាស្ត្រ Neuralink របស់ Elon Musk ត្រូវចោទប្រកាន់ពីបទរំលោភលើសុខុមាលភាព បន្ទាប់សម្លាប់សត្វអស់១,៥០០ក្បាល រយៈពេល៤ឆ្នាំ

អាមេរិក៖យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ក្រុមហ៊ុនវេជ្ជសាស្រ្តដែលបង្កើតឡើងដោយលោក Elon Musk កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការរំលោភលើសុខុមាលភាពអាចកើតមាន ដោយសត្វសរុបចំនួន ១,៥០០ ក្បាលបានស្លាប់ក្នុងរយៈពេល ៤ ឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។


សារព័ត៌មានក្នុងស្រុកបាននិយាយថា បុគ្គលិកនៅ Neuralink បានធ្វើការត្អូញត្អែរផ្ទៃក្នុងថា ការធ្វើតេស្តិ៍សត្វកំពុងធ្វើយ៉ាងប្រញាប់ប្រញាល់បណ្តាលឲ្យមានការឈឺចាប់ និងការស្លាប់ដោយមិនចាំបាច់។ កំណត់ត្រាដែលឃើញដោយទីភ្នាក់ងារព័ត៌មានបានចោទប្រកាន់ថា ចៀម ជ្រូក និងស្វាចំនួន ២៨០ ក្បាលបានស្លាប់ បន្ទាប់ពីការពិសោធន៍ចាប់តាំងពីឆ្នាំ ២០១៨ ។


Neuralink កំពុងបង្កើតការផ្សាំខួរក្បាលដែលវាសង្ឃឹមថានឹងជួយមនុស្សខ្វិនឲ្យដើរម្តងទៀត និងព្យាបាលបញ្ហាសរសៃប្រសាទផ្សេងទៀត។ ការត្អូញត្អែរធ្វើឡើងដោយបុគ្គលិកបានចោទប្រកាន់ថា លោកMusk បានបង្កើនសម្ពាធក្នុងការពន្លឿនការអភិវឌ្ឍន៍ ដែលនាំទៅដល់ការពិសោធន៍ដែលខូចដែលត្រូវធ្វើម្តងទៀត។


នៅក្នុងករណីមួយ ជ្រូកចំនួន ២៥ ក្បាលត្រូវបានគេរាយការណ៍ថា បានផ្សាំជាមួយឧបករណ៍មានទំហំខុសជាមួយនឹងប្រភពមួយបានប្រាប់ថា នេះគឺជាកំហុសមួយដែលអាចជៀសវាងបានជាមួយនឹងការរៀបចំបន្ថែមទៀត៕

ដោយ៖លី ភីលីព

Most Popular

To Top