សេដ្ឋកិច្ច​

អត្រាអតិផរណា នៅហ្វាំងឡង់ កើនឡើងដល់កំណត់ត្រាខ្ពស់បំផុត មិនធ្លាប់មានរយៈពេល៤០ឆ្នាំ

បរទេស៖ អាជ្ញាធរទទួលបន្ទុកកិច្ចការងារទិន្នន័យ របស់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការបង្ហាញរបាយការណ៍ជាផ្លូវការ ស្តីអំពីអត្រាអតិផរណាប្រចាំឆ្នាំរបស់ខ្លួន ដែលមានកំណើនទៅដល់៩,១ភាគរយមកហើយ គិតត្រឹមខែវិច្ឆិកាកន្លងមកនេះ។

តួលេខនេះបានបង្ហាញថាអត្រាអតិផរណា បានកើនឡើងដល់កម្រិតដែលខ្ពស់មួយ មិនធ្លាប់មានក្នុងរយៈពេលកន្លងមកជិត៤០ឆ្នាំនេះ ពោលគឺគិតចាបត់ាំងតែពីឆ្នាំ១៩៨៣ ដែលគ្រានោះអត្រាអតិផរណា មានប្រមាណជា៩,២ភាគរយ។

តម្លៃនៃការប្រើប្រាស់របស់ប្រទេស បានកើនឡើង១,២ភាគរយ ពីខែមុនដែលក្នុងនោះបញ្ហាសំខាន់ គឺដោយសារតែតម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនី មានសន្ទុះខ្លាំងដោយតម្លៃអគ្គិសនី បានកើនឡើង១៨ភាគរយ រវាងខែនិងខែឬប្រមាណជា
៦៦ភាគរយធៀប ទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។

គួរឲ្យដឹងដែរថាកាលពីដើមខែកន្លងមកនេះ ទិន្នន័យក៏បានធ្វើការបង្ហាញអំពីការព្យាករណ៍ដែរថា GDP របស់ប្រទេសនឹងមានការធ្លាក់ចុះ ០,៣ភាគរយនៅក្នុងត្រីមាសទី៣ គឺជាអត្រាធ្លាក់ចុះលើកដំបូង ក្នុងរយៈពេល៥ត្រីមាសចុងក្រោយ ដែលហ្វាំងឡង់ តែងតែទទួលបាននូវកំណើនជាប់ជានិច្ច៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top