បរទេស៖ វាមានភាពច្របូកច្របល់នៅឆ្នាំ២០២២ សម្រាប់អ្នកមានបំផុតនៅលើភពផែនដី ជាមួយនឹងកំពូលអ្នកមានបំផុតទាំង ១០ នៅលើសន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលបញ្ចប់ឆ្នាំជាមួយនឹងការ ខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលសរុបជាទឹកប្រាក់សរុប ចំនួនជាថ ៣៥៩ ពាន់លានដុល្លារ ដែលអូសបន្លាយដោយភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចលំដាប់ថ្នាក់ពិភពលោក។
នៅទូទាំងពិភពលោក មហាសេដ្ឋីលើពិភពលោក បានខាតបង់ជិត ២ពាន់ពាន់លានដុល្លាររួមគ្នា ក្នុងឆ្នាំ២០២២ នេះបើយោងតាមទស្សនាវដ្តី Forbes ។
ភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ច – រួមផ្សំដោយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើង – បានបង្កើនភាពប្រែប្រួល នៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក ដែលបានធ្លាក់ចូល ទៅក្នុងទឹកដីខ្លាឃ្មុំទឹកកក កាលពីដើមឆ្នាំនេះ បន្ទាប់ពីការកើនឡើង រយៈពេល ១៣ឆ្នាំ។
អ្នកចាញ់ធំបំផុតគឺស្ថាបនិក Tesla និងជាម្ចាស់ Twitter ថ្មីលោក Elon Musk ដែលបានបាត់បង់ ១៣៨ ពាន់លានដុល្លារពីទ្រព្យសម្បត្តិសុទ្ធរបស់គាត់ ក្នុងឆ្នាំ២០២២ ស្ទើរតែស្មើនឹងផលិតផលក្នុងស្រុកសរុប របស់ប្រទេសហុងគ្រីមួយ ហើយបានបាត់បង់តំណែងរបស់លោក ជាអ្នកមានបំផុតនៅលើពិភពលោក សម្រាប់ ជាលើកដំបូងក្នុងរយៈពេល ១៤ខែ។
ឥឡូវនេះជាប់ចំណាត់ថ្នាក់ ជាមហាសេដ្ឋីលំដាប់ទីពីរ របស់ពិភពលោកគឺលោក Musk ដែលមានអាយុ ៥១ ឆ្នាំបានបាត់បង់តំណែងកំពូលទៅលោក Bernard Arnault ប្រធានក្រុមហ៊ុនប្រណីតរបស់បារាំង LVMH កាលពីថ្ងៃទី១២ ខែធ្នូ៕ ប្រែសម្រួល ឈូក បូរ៉ា