ម៉ូដសក់ថ្មីរបស់ Jennie បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា និងសរសើរមិនដាច់ពីមាត់ថា នាងពិតជាស្អាតនិងសក្តិសមបំផុត។

កាលពីថ្ងៃទី ២៦ ខែតុលា BLACKPINK បានសម្ដែងនៅកម្មវិធីបែបឯកជនរបស់សណ្ឋាគារមួយ ដែលមានឈ្មោះថា «Incheon Paradise City Hotel»។ ជាធម្មតា រាល់ការចេញសម្ដែងម្ដងៗ សមាជិកទាំងអស់បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រគ្រប់ៗគ្នា ដោយសារតែសម្រស់ដ៏ស្រស់របស់ពួកគេ។

ផ្ទុយទៅវិញ កាលពីថ្ងៃសៅរ៍ កន្លងទៅ Jennie បានឆក់យកបេះដូងអ្នកគាំទ្រ ជាមួយនឹងម៉ូតសក់ថ្មី ដ៏សាមញ្ញបំផុត។ អ្នកគាំទ្រចាប់អារម្មណ៍នាងលើកនេះដោយសារតែ នាងធ្លាប់តែមានសក់វែងយូរមកហើយ ហើយសក់លើកនេះគឺខ្លីជាងរាល់ដង។

តោះ! ទៅមើលរូបភាពនិងវីដេអូរបស់ Jennie ជាមួយម៉ូតសក់ថ្មីរបស់នាង៖





ប្រភព៖Sabay
