សិល្បៈ និង កម្សាន្ត

បែកធ្លាយ Mel B កំពុងទាក់ទងជាមួយ អ្នកធ្វើម៉ូដសក់វ័យប្អូនជាង ១០ ឆ្នាំ

អង់គ្លេស៖ តារាចម្រៀងដ៏ល្បីល្បាញ Mel B ត្រូវគេដឹងថាកំពុងទាក់ទងជាមួយបុរសជាអ្នកធ្វើម៉ូដសក់ម្នាក់ឈ្មោះRory McPhee ។

ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី ២៨ ខែតុលានេះថា Mel B វ័យ៤៤ ឆ្នាំនិងបុរសវ័យ ៣១ឈ្មោះ Rory McPhee នេះបានស្គាល់គ្នាយូរណាស់មកហើយ តែពួកគេទើបទាក់ទងស្ងាត់ៗកាលពីដើមឆ្នាំនេះ ហើយអ្នកទាំងពីរមានក្តីសុខក្នុងទំនាក់ទំនងបែបឯកជនបែបនេះ ។ Mel B ដែលលែងលះជាមួយស្វាមី Stephen Belafonte កាលពីឆ្នាំ២០១៧ នោះបាននិយាយលើកញ្ចក់ទូរទស្សន៍ថា នាងនៅទំនេរ ព្រោះមិននិយាយរឿងផ្ទាល់ខ្លួនជាសារធាណៈ តែពិតណាស់ពេលនោះនាងផ្តើមស្និទស្នាលជាមួយ Rory ថែមទាំងធ្លាប់ជួបគ្រួសាររបស់គេទៀតផង ។

Mel B ដែលគ្រប់គ្នាស្គាល់ថាជាគណៈកម្មការក្នុងកម្មវិធី America ‘s Got Talent ផងនោះធ្លាប់រៀបការ២ដងនិងមានគូស្នេហ៍សរ៉ុប៥នាក់ ព្រមទាំងមានកូនស្រីបីនាក់ផងដែរ ហើយRory នេះជាបុរសទី៦ ហើយដែលនាងសាងស្នេហាជាមួយ ៕ ដោយ៖ ទូច សុខលីដា

Most Popular

To Top