ចិន៖ តារាសម្តែងដ៏ល្បីល្បាញ Zhang Ziyi ទើបដាច់ចិត្តប្រកាសប្រាប់អ្នកគាំទ្រ ថានាងកំពុងមានផ្ទៃពោះកូនទី២ ។
ព័ត៌មានពីJaynestar បានអោយ ដឹងនៅថ្ងៃទី ៣០ ខែតុលានេះថា តារាសម្តែងវ័យ ៤០ ឆ្នាំ Zhang Ziyi បានប្រកាសដំណឹងល្អប្រាប់អ្នកគាំទ្រ លើកដំបូងពីកូនក្នុងផ្ទៃរបស់នាង ។ បានទទួលដំណែងជាប្រធាន ក្រុមអ្នកព្រឹក្សាយោបល់ ក្នុងកម្មវិធី International Film Festival នៅក្រុងតូក្យូនាងZhang Ziyi បានប្រកាសថា “ ខ្ញុំមានដំណឹងពិសេស ប្រាប់អ្នកទាំងអស់គ្នា គឺពេលនេះខ្ញុំមានផ្ទៃពោះ ៣០ សប្តាហ៍ហើយ ខ្ញុំសប្បាយចិត្តណាស់ ដែលបានកូន២ នាក់នេះ អរគុណអ្នកទាំងអស់គ្នា ចាប់អារម្មណ៍ចំពោះ ខ្ញុំនាពេលកន្លងមក “ ។
Zhang Ziyi បានរៀបការកាល ពីឆ្នាំ២០១៥ ជាមួយស្វាមី ជាអ្នកតន្ត្រីឈ្មោះ Xang Feng ហើយឆ្នាំដដែលនោះនាងសម្រាល បានកូនស្រីម្នាក់ដាក់ឈ្មោះ Xingxing ដែលកូនទី២នេះនាងមិនទាន់ ប្រកាសភេទទេ ៕ ដោយ៖ ទូច សុខលីដា


