សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រនាំគ្នារំភើបចិត្តពេលបានឃើញ Mina ម្តងទៀតក្នុងសភាពស្រស់ស្រាយជាងមុន

កូរ៉េ៖ តារាចម្រៀងរូបស្រស់ Mina សមាជិកក្រុម Twice បានបង្ហាញខ្លួនជាថ្មីក្នុងសភាពស្រាយឡើងវិញក្រោយសម្រាកព្យាបាលជម្ងឺអស់មួយរយៈធំ ។

ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី ៣០ ខែតុលានេះថា Mina សមាជិកក្រុមTwice ដែលផ្អាកពីសកម្មភាពសិល្បៈមួយរយៈធំហើយនោះ បានវិលមកជួបអ្នកគាំទ្រលើកដំបូងក្នុងកម្មវិធីជួប Fan និងតន្ត្រី Concert Stop ហើយលើកនេះនាងមើលទៅស្រស់ស្រាយច្រើនហើយមើលទៅរឹងមាំណាស់ធ្វើអោយអ្នកគាំទ្ររំភើបចិត្តគ្រប់គ្នា ។ វិលមកជួបគ្នាលើកនេះ Mina មានសាច់ឈាមស្រស់ថ្លា ហើយស្នាមញញឹមវិញគឺទាក់ទាញតែម្តង តែយ៉ាងណាក្តី នាងត្រូវគេដឹងថាកំពុងថ្នមខ្លួននិងផ្តោតសំខាន់លើសុខភាពច្រើនជាងការងារសិល្បៈ ។

ក្រោយបានឃើញរូបភាពរបស់ Mina លើឆាកតន្ត្រីលើកនេះ អ្នកគាំទ្រជាច្រើនបានចែកចាយបង្ហាញក្តីអបអរដែលនាងអាចត្រឡប់មកចូលរួមសកម្មភាពជាមួយTwice វិញ ៕
ដោយ៖ ទូច សុខលីដា

Most Popular

To Top