កូរ៉េ៖ តារាសម្តែងរូបសង្ហារ Ji Yang Wook មានដំណឹងថានឹងត្រឡប់ មកជួបអ្នកគាំទ្រក្នុង ខ្សែភាពយន្តថ្មី ។
ព័ត៌មានពី Koreaboo បានអោយដឹង នៅថ្ងៃទី ១៨ ខែវិច្ឆិកានេះថាខ្សែភាព ថ្មីដែល Ji Yang Wook ពិភាក្សាជាមួយអ្នកដឹកនាំ នេះមានចំណងជើងថា “ LUCA” ហើយរឿង នេះ Yang Wook នឹងជាតួឯប្រុសឈ្មោះ LUCA តែម្តង ដែលអ្នកគាំទ្រនឹង បានឃើញ លោកក្នុងសភាពជាមនុស្សថ្មីខុសដាច់ពីរឿងមុនៗ ។ ភាពយន្ត“ LUCA” នឹងដឹកនាំសម្តែង ដោយ លោក Kim Dong Sun និងពន្ធដោយលោក Chun Sung II ដែលធ្លាប់ជោគជ័យ ជាមួយស្នាដៃ ភាពយន្តជាច្រើនដូចជារឿង Fugitive Plan B និងរឿង The Package ។
ភាពយន្ត “LUCA” នឹងមាន១២ ភាគហើយរំពឹងបានចាក់បញ្ចាំង នាពាក់កណ្តាលឆ្នាំ២០២០ លើប៉ុស្តិ៍ទូរទស្សន៍ TVN ៕ដោយ៖ទូច សុខលីដា