អ្នកគាំទ្រប្រហែលជាដឹងហើយថា Selena Gomez និង Bella Hadid មិនសូវត្រូវគ្នាប៉ុន្មាននោះទេ ជាពិសេសដោយសារតែពួកគេសុទ្ធតែធ្លាប់សាងទំនាក់ទំនងស្នេហាជាមួយតារាប្រុស The Weeknd។ ថ្មីៗនេះម្ចាស់បទ “Lose You To Love Me” បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ពេលចង់ត្រូវរ៉ូវជាមួយ Bella Hadid វិញ។ យ៉ាងណាប្រតិកម្មតបរបស់តារាម៉ូដែលវ័យ ២៣ ឆ្នាំ គឺស្មានមិនដល់ឡើយ។
កាលពីថ្ងៃទី ១៦ កន្លងទៅ Selena Gomez បានសរសេរ Comment សរសើរពីក្រោមរូបភាពលើ Instagram របស់ Bella។ សកម្មភាពនេះធ្វើឲ្យគេយល់ឃើញថាតារាស្រីទាំងពីរបានជានាគ្នាវិញ។
ប៉ុន្តែរឿងស្មានមិនដល់នោះគឺ Bella Hadid បែរជាលុបរូបភាពដែល Selena បាន Comment សរសើរនោះទៅវិញ។ តាមរយៈប្រតិកម្មបែបនេះ អ្នកគាំទ្រយល់ឃើញថា Bella មិនទាន់អាចទទួលយក Selena បាននៅឡើយទេ។
គួរដឹងថា Bella Hadid គឺជាមិត្តជិតស្និទ្ធម្នាក់របស់ Hailey Baldwin ដែលជាភរិយាទើបរៀបការថ្មោងថ្មីរបស់ Justin Bieber ។ Bella ចាប់ផ្ដើមទាក់ទងតារាចម្រៀងសញ្ជាតិកាណាដា The Weeknd នៅឆ្នាំ ដើម ២០១៥ និងបែកគ្នានៅខែវិច្ឆិកាឆ្នាំ ២០១៦ ដោយសារមិនមានពេលវេលាឲ្យគ្នាទៅវិញទៅមក។ ពួកគេវិលជួបគ្នាវិញនៅឆ្នាំ ២០១៨ ហើយបែកគ្នាម្ដងទៀតនៅឆ្នាំ ២០១៩។ ចំណែកទំនាក់ទំនងរវាង The Weeknd និង Selena បានចាប់ផ្ដើមនៅខែមករា ២០១៧ និងបញ្ចប់ទៅវិញនៅខែតុលា ២០១៧៕
ប្រភព៖Sabay