បន្ទាប់ពីបទចម្រៀងថ្មីដំបូងរបស់ CL ក្រោយចេញពីផលិតកម្ម YG ត្រូវបានពន្យារពេលចេញផ្សាយ នៅពេលនេះតារារ៉េបរូបនេះបានបង្ហោះនូវ Teaser នៃបទថ្មីដែលមានចំណងជើងថា “In The Name Of Love”។
/5de08e3818716_1574997540_medium.jpg)
Teaser នេះមិនមានបន្លឺនូវសាច់ភ្លេងនោះឡើយ ដោយមានឮតែសំឡេងស្រែកច្រៀងរបស់ CL តែប៉ុណ្ណោះ។ បទ “In The Name Of Love” នេះនឹងចេញផ្សាយនៅថ្ងៃទី ៤ ខែធ្នូខាងមុខ។
គួរដឹងថា CL មានគម្រោងចេញបទចម្រៀងថ្មីនៅថ្ងៃទី ២៥ វិច្ឆិកា ប៉ុន្តែស្រាប់តែត្រូវពន្យារពេលសិន ដោយសារមានហេតុការណ៍តក់ស្លុតពីមិត្តរួមអាជីព Hara។ គួរដឹងថាថ្ងៃទី ២៥ ខែវិច្ឆិកា ជាថ្ងៃដែលក្រុមចម្រៀង 2NE1 ប្រកាសបំបែកក្រុមជាផ្លូវការ៕
ប្រភព៖Sabay
