សិល្បៈ និង កម្សាន្ត

Irene សមាជិកក្រុម Ret Velvet បញ្ចេញក្បាច់រាំសិចសុី លើសពេលមុនៗ ធ្វើអោយ លាន់មាត់គ្រប់គ្នា

កូរ៉េ៖ តារាចម្រៀងរូបស្រស់ Irene បានបង្ហាញក្បាច់រាំលើឆាក តន្ត្រីធ្វើអោយអ្នកគាំទ្រភ្លឹកគ្រប់គ្នាតែម្តងព្រោះលើកនេះ នាងរាំឡើងសិចសុីតែម្តង ។

ព៏ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី បានអោយដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះថាវីដេអូរាំរបស់ Irene សមាជិកក្រុម Ret Velvet កំពុងក្លាយជាចំណាប់អារម្មណ៍របស់មហាជនកូរ៉េ ព្រោះក្បាច់ថ្មីរបស់នាងពិតជាសិចសុីប្លែកតែម្តង ។ ស្លៀករ៉ូបក្រហមវ៉ាល់រាងខើចបន្តិច Irene បានយកកៅអីធម្មតាមួយមកអង្គុយរាំយ៉ាងមានទំនុកចិត្ត ហើយក្បាច់នេះធ្វើអោយហ្វេនជាអ្នកប្រើប្រាស់បណ្តាញយកមកបង្ហោះចែកចាយហើយនិយាយគ្រប់គ្នាថា សិចសុីខ្លាំង ហើយគ្មានអ្នកណារិះគន់នាងទេ ។

ចង់ដឹងយ៉ាងណានោះទស្សនាវីដេអូជាមួយLookingtoday ទាំងអស់គ្នា ! ដោយ៖ ទូច សុខលីដា

Most Popular

To Top