បរទេស៖ តារាចំរៀង K-pop របស់ប្រទេសកូរ៉េខាងត្បូង គឺលោក Jung Joon-young និង Choi Jong-hoon កាលពីថ្ងៃសុក្រ ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេលម្នាក់ ៦ឆ្នាំ និងម្នាក់ ៥ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថា មានពិរុទ្ធពីបទចាប់ រំលោភ និងចែកចាយវីដេអូ ក្នុងបទឧក្រិដ្ឋរបស់ពួកគេ។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការកាត់ទោសនេះធ្វើឡើងបន្ទាប់ ពីមានរឿងអាស្រូវអាក្រក់បំផុត ទាក់ទងនឹងការរួមភេទដោយតារាល្បី ៗ ដែលជាប់ពាក់ព័ន្ធនឹងការសេព គ្រឿងញៀន និងការរំលោភផ្លូវភេទលើនារីៗ នៅក្លឹបរាត្រីBurning Sun ។
ចៅក្រម Kang Seong-su នៃតុលាការក្រុងសេអ៊ូល បាននិយាយថា «ជនជាប់ចោទ ដែលមានឈ្មោះល្បីខាង ផ្នែកកំសាន្ដបានប្រព្រឹត្តបទឧក្រិដ្ឋផ្លូវភេទ រួមទាំងការរំលោភ បូក របស់ស្ត្រីម្នាក់ ដែលគ្មានការការពារនៅពេលនោះ ហើយពួកគេថែមទាំងបាន ចែករំលែកហេតុការណ៍ចាប់រំលោភនេះ នៅលើកម្មវិធីសារទូរស័ព្ទ KakaoTalk ដោយប្រើស្ត្រីជាឧបករណ៍ សម្រាប់ការបំពេញចិត្តខាងផ្លូវភេទរបស់ពួកគេ។
ចៅក្រមបានបន្ថែមថា «ជនជាប់ចោទបានប្រើឋានៈរបស់ពួកគេជាតារា K-pop ដើម្បីទាក់ទាញជនរងគ្រោះដែលជានារីវ័យក្មេង ដោយបង្ហាញក្តីសង្ឃឹមដល់នារី រូបនោះថា នឹងលេចមុខនៅក្នុងឧស្សាហកម្មកម្សាន្តនាពេលក្រោយ»។
អ្នកចម្រៀងទាំងពីរ ក៏ត្រូវឆ្លងកាត់ការអប់រំរយៈពេល៨០ ម៉ោងលើការការពារអំពើហឹង្សា ផ្លូវភេទផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា