កូរ៉េ៖ តារាចម្រៀងរូបស្រស់ Sunmi បានក្លាយតារាម៉ូដែលថ្មី តំណាងផលិតផល ម៉ាកល្បី Puma ដែលនេះចាត់ថា ជាជោកគជ័យមួយទៀត សម្រាប់នាងនាដើមឆ្នាំ២០២០ ។
ក្នុងរូបថតបង្ហាញឈុតកីឡាថ្មីរបស់ Puma មានទាំងខោអាវ ស្បែកជើង និងស្រោមជើងបែប Rider នោះ Sunmi ពិតជាស្រស់ស្អាត ទាក់ទាញខ្លាំងមែនទែន ។ ក្នុងការសម្រេចចិត្តរើស Sunmi ជាម៉ូដែលតំណាង ឬទូតសុឆន្ទៈថ្មីនេះ តំណាង Puma បានលើកឡើងថា “ព្រោះ Sunmi ជានារីស្អាតទាក់ទាញមិនថា រូបភាពក្នុងចម្រៀង និងរូបភាពជាម៉ូដែល ពិសេសការប្រស្រ័យ ទាក់ទងជាមួយ Fan ហើយនេះជាមូលហេតុ ដែលយើងជ្រើសរើសនាង “ ។
ទស្សនារូបថតរបស់ Sunmi ក្នុងPuma ទាំងអស់គ្នា !
ដោយ៖ ទូច សុខលីដា