សិល្បៈ និង កម្សាន្ត

Nancy Wu ធ្លាប់ជា តារាកាកកប ជាងគេនៅ TVB ពេលនេះបែរជា គ្មានប្រាក់ ចំណូល

ហុងកុង៖ តារាសម្តែងស្រីឆ្នើមរបស់ ទូរទស្សន៍TVB នាងNancy Wu ថ្មីៗនេះបាននិយាយប្រាប់អ្នកគាំទ្រថាសព្វថ្ងៃនេះនាងគ្មានចំណូល ពីវិស័យភាពយន្តទេ ។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី៣ ខែមិនានេះថាតារាសម្តែង Nancy Wu ម្ចាស់ពានTV Queen របស់ទូរទស្សន៍ TVB បានត្អូញត្អែប្រាប់អ្នកគាំទ្រក្នុងបណ្តាញសង្គមថា សព្វថ្ងៃនាងគ្មានចំណូលពីការងារថតភាពយន្តទេ ។ Nancy ហាក់គ្មានឱកាស ថតភាពយន្តថ្មីទេនៅ TVB ក្នុងឆ្នាំនេះក្រោយលេចលឺថា នាងចង់ ចាកចេញពីទ្រនុំចាស់នេះ ទៅរួមការងារជាមួយលោក Louis Koo ។

ក្នុងបណ្តាញសង្គម Nancy បានបង្ហោះរូបបីក្មួយព្រមទាំងសរសេរថា “ មួយរយៈគ្មានការងារគ្មាន គ្មានចំណូល ការងារក្រៅម៉ោងគឺជួយមើលក្មួយ” ។ ក្រោយឃើញបែបនេះ អ្នកសារព័ត៌មានបានខលទៅសម្ភាសភ្លាមៗ ហើយនាងបានឆ្លើយថា ការងារថ្មីនៅតែមានសម្រាប់នាង តែវាត្រូវបានផ្អាកសិនព្រោះការរីករាលដាលនៃជម្ងឺCovid 19 ហើយនាងសង្ឈឹមថាគម្រោងថ្មីនឹងបានចាប់ផ្តើមវិញក្នុងពេលឆាប់ៗ៕ ដោយ៖ ទូច សុខលីដា

Most Popular

To Top