សិល្បៈ និង កម្សាន្ត

តារាសម្តែង Joe Chen បណ្តើរគូស្នេហ៍ អ្នកមានទៅលំហែរ កាយនៅកោះ Maldives

តៃវ៉ាន់ ៖ ក្រោយទទួលជោគជ័យខ្លាំងក្នុងអាជីពជាតារាសម្តែងនៅតៃវ៉ាន់នាង Joe Chen ក៏ហាក់មានក្តីសុខណាស់ដែរក្នុងរឿងស្នេហាក្រោយទាក់ទងជាមួយបុរសជាអ្នកមានជនជាតិម៉ាឡេសុី ។

ព័ត៌មានJaynestar បានអោយដឹងនៅថ្ងៃទី ២ ខែមិនានេះថាតារាសម្តែងរូបស្រស់Joe Chen បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងបណ្តាញសង្គមInstagram ក្នុងដំណើរកម្សាន្តទៅកាន់កោះ Maldives ហើយបើតាមរូបភាពដ៏ស្រស់ស្រាយនេះ អ្នកគាំទ្រជឿ១០០ % ថានាងទៅជាមួយមិត្តប្រុសវ័យក្មេងជាអ្នកមានស្តុកស្តមជនជាតិម៉ាឡេសុីឈ្មោះ Alan Chen ព្រោះគេឧហ្សាឃើញពួកគេនាំគ្នាដើរលេងបែបរ៉ូមេនទិកដូចនេះណាស់ និងបង្ហោះរូបអោយFan លួចច្រណែនជាញឹកញាប់ដែរ ។

តារាវ័យ ៣៩ ឆ្នាំ Joe Chen បានប្រកាសទំនាក់ទំនងស្នេហ៍ជាមួយលោក Alan Chen កាលពីដើមខែធ្នូឆ្នាំ២០១៩ ហើយមួយរយៈក្រោយនេះអ្នកទាំងពីរតែងបង្ហាញភាពស្និទស្នាលនិងបង្ហើបផងដែរថានឹងមានដំណឹងល្អឆាប់ៗនេះ ៕
ដោយ៖ ទូច សុខលីដា

Most Popular

To Top