កូរ៉េ៖ តារាសម្តែងរូបសង្ហារ Kim Woo Bin ដែលបាត់មុខពី វិស័យសិល្បៈជាង ២ឆ្នាំ ព្រោះត្រូវយាយីដោយ ជម្ងឺមហារីកនោះបានវិលវិញហើយ នឹងកំពុងត្រៀមថតភាពយន្តថ្មីទៀតផង។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី ១១ ខែមិនានេះថា ខ្សែភាពយន្តថ្មីដែល Kim Woo Bin សម្តែងជាតួសំខាន់នោះ មានចំណងជើងថា “Alien“ ហើយរឿងនេះនឹងចាប់ផ្តើមថត នៅចុងខែនេះហើយ ដែលតួសំខាន់ផ្សេងទៀតមានដូចជា លោក Ryu Jun Yeol, នាង Kim Tae Ri, លោក Jo Woo Jin, នាង Honey Lee, លោក So Ji Sub រួមទាំងតារាល្បីៗជាច្រើនទៀត ។ ប្រភពបន្តថា រឿងនេះមានគម្រោងថតមុននេះទៀត ប៉ុន្តែវាត្រូវបានពន្យាពេល ព្រោះតែការផ្ទុះវីរុស Corona ។
ក្រោយជាសះពីជម្ងឺមហារីក ផ្នែកខាងក្រោយច្រមុះ Kim Woo Bin បានត្រឡប់ចូលវិស័យភាពយន្តវិញ ដោយចុះកុងត្រាថ្មីជាមួយផលិតកម្ម AM Entertainment ជាកន្លែងតែមួយជាមួយ តារាឆ្នើម Shin Minh Ah មិត្តស្រីរបស់លោក ៕
ដោយ៖ ទូច សុខលីដា