សិល្បៈ និង កម្សាន្ត

សៀវ ឡុងនី បញ្ជក់ពីស្ថានភាព របស់លោកយាយនាង នៅក្រុង Wuhan

ចិន: តារាសម្តែងដ៏ល្បីល្បាញ Lui Yifei ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជា សៀវឡុងនីនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានលើកដំបូង ពីលោកយាយរបស់នាង ដែលកំពុងរស់នៅ ក្នុងទីក្រុង Wuhan ទីកកើតនៃជម្ងឺ Corona ឬ Covid 19 ។

សារព័ត៌មាន Aceshowbiz បានអោដឹងនៅថ្ងៃទី ១៤ ខែមិនានេះថា Liu  Yifei ដែលលេចធ្លោកាន់តែខ្លាំង ព្រោះបានក្លាយជាតួឯកស្រីក្នុងរឿង “ Mulan” បានបង្ហាញខ្លនក្នុងព្រឹត្តិការធំៗជាច្រើនដើម្បីបញ្ជាក់ថា នាងសុខសប្បាយធម្មតា ខណ:មនុស្សជាច្រើន លើលោកកំពុងភ័យខ្លាចជម្ងឺ Covid 19 ។

និយាយដល់ក្រុង Wuhan ជាទីកំណើតរបស់នាង តារាវ័យ៣២ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកយាយរបស់នាង កំពុងស្នាក់នៅទីនោះ ហើយគាត់មានសុខភាពល្អ ធម្មតាទេ ព្រោះអាជ្ញាធក្នុងតំបន់នោះ មិនអោយមនុស្សចាកចេញ ពីផ្ទះឡើយ ដែលជាហេតុ មិនសូវអោយនាង បារម្ភខ្លាំងពេក ។  

មួយរយ:នេះ  Liu Yifei ហាក់មមាញឹកណាស់ ជាមួយការងារផ្សព្វផ្សាយភាពយន្តថ្មី “Mulan ” ដែលគ្រោងចាក់បញ្ចាំងនៅថ្ងៃទី២៧ខែមិនានេះ តែដោយសារការរីករាលដាល នៃជម្ងឺ Covid 19 ភាពយន្តនេះ ក៏ដូចជាភាពយន្តហូលីវូដល្បី ជាច្រើនទៀត នឹងត្រូវលើកពេលបញ្ចាំងវិញ ទម្រាំស្ថានភាពបានប្រសើរ ៕

ដោយ: ទូច សុខលីដា

Most Popular

To Top