សិល្បៈ និង កម្សាន្ត

ជិតដល់ថ្ងៃសម្រាល ភរិយាតារាជើងចាស់ Lee Lung Kei បែរជាត្រូវបាត់បង់កូន

ហុងកុង: តារាសម្តែងជើងចាស់ Lee Lung Kei និងភរិយាវ័យ៤១ឆ្នាំ ត្រូវបាត់បង់កូនទីស្រលាញ់ នៅក្នុងផ្ទៃខណ:ថ្ងៃសម្រាល កាន់តែកៀកចូលមកដល់ ។
តារាសម្តែង របស់ជើងចាស់ របស់ទូរទស្សន៍ TVB លោក Lee Lung Kei ដែលរំពឹងឃើញមុខកូនដំបូង ជាមួយភរិយានៅខែក្រោយនេះបែរ ជាត្រូវខកបំណង ព្រោះកូនរបស់ពួកគេបានរលូត ទោះជាម្តាយខំថែសុខភាពខ្លាំង ប៉ុនណាក៏ដោយ ។

ក្រោយដឹងថា មានផ្ទៃពោះក្នុងវ័យ៤១ ភរិយារបស់លោក Lee ខំថែទាំសុខភាពណាស់ ហើយនាងបាននិយាយប្រាប់មិត្តស្និទស្នាលថា នាងខ្លាចបាត់បង់កូនដូចលោក Chow Yun Fat និង Dicky Cheung ណាស់ហើយទីបំផុតអ្វី ដែលនាងខ្លាចក៏ចូលមកដល់ ។

ក្រោយទទួលដំណឹងនេះ អ្នកសារព័ត៌មានបានទាក់ទងភ្លាមៗ ទៅលោក Lee Lung Kei ហើយលោកបានឆ្លើយថា លោកមិនអីទេអាចធ្វើចិតុ្តបាន ហើយភរិយាក៏មានសុខភាពល្អដែរ ភ្លាមៗលោកក៏ចុចបិទទូរស័ព្ទ ។ មិត្តសិល្ប: ជាច្រើនដែលបានដឹងរឿងនេះនាំគ្នាសោកស្តាយជំនួសលោក ដែលមិនអាចមានកូន ជាមួយភរិយាទី២ តែគ្រប់គ្នាក៏លើកទឹកចិត្តថា លោកនៅតែមាន ឱកាសក្លាយជាឪពុកទោះមានអាយុ៦៩ឆ្នាំហើយ ក៏ដោយ ៕
ដោយ: ទូច សុខលីដា

Most Popular

To Top