កូរ៉េ៖ តារាចម្រៀងរូបស្រស់ Jessica បានច្រៀង Cover បទ” Let It Go” ក្នុងភាពយន្ត “Frozen ” ធ្វើអោយ អ្នកគាំទ្រ ពេញចិត្ត គ្រប់គ្នា ព្រោះតែសម្លេងស្រទន់របស់នាង ។
ក្រោយចេញពីដេអូ Cover បទ” Let It Go” ក្នុងរឿង “Frozen ” ប៉ុស្តិ៍Youtube របស់ Jessica ឈ្មោះថា Jessicaland មានអ្នកចូលមើល កាន់តែច្រើនព្រោះក្នុងបទនេះនាងច្រៀងពិរោះខ្លាំងមែនទែនហើយអ្នកគាំទ្រដែលបានស្តាប់ សុទ្ធតែសរសើរនាងគ្រប់គ្នា ។
សម្រាប់វីដេអូថ្មីដែល Jessica បង្ហោះទាំងក្នុង Youtube និង Instagram នេះដែរគឺរៀបចំដោយ Tiyon Cristian ។
ក្រៅពីជោគជ័យក្នុងអាជីពជាម្ចាស់ប្រនម៉ាក Branc& Eclare តារាចម្រៀងកូរ៉េដើមកំណើតអាមេរិក វ័យ៣០ឆ្នាំ Jessica ក៏កំពុងមានប្រជាប្រិយភាពណាស់ ដែរក្នុងបណ្តាញសង្គម និង Youtube ៕ ដោយ៖ទូច សុខលីដា

ទស្សនាវីដេអូ Cover របស់នាងជាមួយ Lookingtoday ទាំងអស់គ្នា !
