សិល្បៈ និង កម្សាន្ត

Jennie លេងស្ទីលថ្មីលើ ទស្សនាវដ្តី

កូរ៉េ៖ តារាចម្រៀងរូបស្រស់ Jennie សមាជិកក្រុមចម្រៀងដ៏ល្បីល្បាញ BLACKPINK ថ្មីៗនេះបានបង្ហាញខ្លួនក្នុងស្ទីថ្មីលើទស្សនាវដ្តី Harper’ s Bazzar ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី២៤ ខែមិនានេះថា តារាចម្រៀងរូបស្រស់ Jennie បានបង្ហាញ ខ្លួនជា ថ្មីលើទស្សនាវដ្តី Harper’ s Bazzar ហើយលើកនេះនាងធ្វើខ្លួនបែបសិចស៊ីប្លែក ជាមួយសម្លៀក ប្រេនម៉ាក Chanel ថ្មីសម្រាប់ឆ្នាំ២០២០ ។ រូបភាពជាច្រើនសន្លឹកនេះ Jennie ដែលត្រូវពិភពលោកស្គាល់កាន់តែច្បាស់តាមរយៈបទ SOLO នោះពិតជាស្អាតប្លែកជាមួយស្ទាយផាត់ មុខដិតៗដូចអឺរ៉ុប ។

សម្រាប់បទសម្ភាស ពេញរបស់ Jennie ជាមួយទស្សនា Harper’ s Bazzar នឹងចេញផ្សាយជាផ្លូវការនៅខែ មេសាខាងមុខនេះហើយ ៕ ដោយ៖ទូច សុខលីដា

Most Popular

To Top