កូរ៉េ៖ ក្រោយប្រែរូបរាងកាយ ជាស្រីស្អាត ព្រោះស្រកទម្ងន់អស់ដល់ទៅ ៧០ ផោន(៣១គីឡូ) តារាចម្រៀង Park Bo Ram បានណែនាំអ្នកគាំទ្រ កុំអោយប្រើវិធីសម្រកតាមនាង ។
ចូលរួមក្នុងកម្មវិធី Cultwo Show របស់វិទ្យុ SBS កាលពីពេលថ្មីៗនេះ Park Bo Ram បានប្រាប់អ្នកគាំទ្រ ពីវិធីសម្រកទម្ងន់ដ៏ពិបាក ដោយប្រើតែចេកសុទ្ធ ធ្វើអោយនាងគ្មានកម្លាំង កំហែងក្នុងខ្លួន ហើយក៏មិនចង់អោយគ្រប់គ្នា យកគំរូតាមនោះទេ ។
ពេលត្រូវFan សួរនាំពីវិធីសម្រក Bo Ram ឆ្លើយថា “វិធីនេះសម្រាប់អ្នកដែលចង់ស្រក គីឡូលឿនតែប៉ុនណោះ គឺអាហារតិចៗទាំង៥ពេលក្នុងមួយថ្ងៃខ្ញុំ ញ៉ាំតែចេកមួយកំណាត់ និងស៊ុតមួយតែប៉ុនណោះ ហើយពេលនោះខ្ញុំខ្សោយណាស់ យកល្អកុំធ្វើតាមអីវាមិនស្រួលទេ ”។
កាលពីឆ្នាំ២០១៦ Park Bo Ram បានធ្វើអោយមហាជនកូរ៉េភ្ញាក់ផ្អើល គ្រប់គ្នាដោយផ្លាស់ប្តូរដូចមនុស្ស ២នាក់ព្រោះស្រកទម្ងន់ដល់ទៅ៣២គីឡូ ហើយនោះនាងត្រូវសារព័ត៌មាន ជាច្រើនសុំសម្ភាសនិងហៅថា ជាអ្នកសម្រកទម្ងន់ដ៏ជោគជ័យក្នុងវិស័យ Kpop ៕ដោយ៖ ទូច សុខលីដា