សិល្បៈ និង កម្សាន្ត

គ្រាន់តែ មិនហៅខ្លួនឯងថា ជនជាតិចិន Liu Yifei ត្រូវ Fan រិះគន់

ចិន៖ ជាថ្មីម្តងទៀតតារាសម្តែងរូបស្រស់ Liu Yifei ត្រូវប្រជាជនចិនរិះគន់ខ្លាំងៗ ដោយគ្រាន់តែមិនបានហៅខ្លួនឯងថា ជាជនជាតិចិនពេល ទៅផ្សព្វផ្សាយភាពយន្តថ្មី “Mulan” ។
ព័ត៌មានពី Asian News បានអោយដឹងនៅថ្ងៃទី២៧ ខែមិនានេះថា តារាសម្តែង Liu Yifei ដែលនឹង លេចមុខជាតួឯកស្រីក្នុងខ្សែភាពន្តថ្មី” Mulan ”របស់ Desney នោះត្រូវប្រជាជនចិនរិះគន់ខ្លាំងៗ ដោយ គ្រាន់ តែហៅខ្លួនឯងថា ជាជនជាតិអាស៊ី មិនបានបញ្ជាក់ថាជាជនជាតិចិន។

ក្នុងបទសម្ភាសជាមួយ ក្រុមអ្នកសារព័ត៌មានបរទេស ពេលចេញទៅផ្សព្វផ្សាយភាពន្តនៅអឺរ៉ុប តារាវ័យ៣២ឆ្នាំ Liu Yifei បាននិយាយថា នាង មានមោទនភាពដែល បានកើតជាជនជាតិអាស៊ី ហើយបានក្លាយជាតួឯកក្នុងរឿង “Mulan” ហើយពាក្យ នេះធ្វើអោយអ្នកគាំទ្រក្នុងប្រទេសចិន មួយចំនួនចាប់កំហុសតែម្តងថា នាងមិន ចង់បង្ហាញមុខមាត់ប្រទេស របស់ខ្លួនទៅវិញ ។

បន្ទាប់ពីវីដេអូឃ្លីបរបស់ Liu Yifei ត្រូវចេញផ្សាយ អ្នកប្រើប្រាស់បណ្តាញ Weibo ខ្លះលើកឡើងថា “នាងខ្មាស់គេមែនទេដែលប្រាប់គេថា ខ្លួនជាជនជាតិចិន? ”ខណៈអ្នកខ្លះទៀតថា “បែបនេះ នាងគួរ ឈប់មករកលុយនៅប្រទេសចិនទៀត ” ព្រមទាំងពាក្យរិះគន់ជាច្រើនទៀត។ ភាពយន្តថ្មី Mulan ដែលគ្រោងចាក់បញ្ចាំងក្នុងពេល ឆាប់ៗនេះត្រូវបានលើកពេល ដោយសារការរីក រាលដាលនៃវីរុស Covis19 ៕

ដោយ៖ ទូច សុខលីដា

Most Popular

To Top