កូរ៉េ៖ គ្រាន់តែកម្មវិធីទូរទស្សន៍ របស់ Jeon So mi ចេញ Trailer ដំបូងអ្នកគាំទ្រនាំគ្នា ភ្ញាក់ផ្អើលតែម្តង ព្រោះឃើញនាងជិះរថយន្តទំនើប Lamborghini ហើយឆ្ងល់ថារថយន្តទំនើបនោះ ជារបស់នាងឬយ៉ាងណា ។
បន្ទាប់ពីមហាជន លាន់មាត់សួរនាំរថយន្តរឿង Lamborghini Urus ពណ៌លឿងដ៏ស្រស់ស្អាត ដែល So mi ជិះក្នុងកម្មវិធី”I AM SOMI ”នោះផលិតកម្ម The Black Label ជាអ្នកតំណាងបានចេញមុខប កស្រាយ ភ្លាមៗថារថយន្តនោះ មិនមែនជារបស់នាងឡើយ តែវាជារថយន្តក្នុងក្តីស្រមៃរបស់នាង ។ខាងផលិតកម្ម បានបញ្ជាក់ទៀតថា “បើអ្នកទាំងអស់គ្នាចង់ដឹងច្បាស់ សុំរង់ចាំទស្សនាភាគទី២ បន្តទៀតបើចង់ដឹងកាពិត ” ។
អតីតសមាជិកក្រុមចម្រៀង I.O.I តារាវ័យ១៩ឆ្នាំ Jeon So mi មានប្រជាប្រិយភាព កាន់តែខ្លាំងតាមរយៈកម្មវិធី Produce101 ហើយកម្មវិធីថ្មីនេះ”I AM SOMI ”ដែរ នាងធ្វើអោយFan ផ្អើលតាំងពី Trailer ដំបូងតែម្តង៕ ដោយ៖ ទូច សុខលីដា

