សិល្បៈ និង កម្សាន្ត

កំពូលអ្នកមាន បំផុត ទាំង១០រូប នៅលើ ពិភពលោក នាឆ្នាំ ២០២០

ចិន៖បើយោងតាមទីភ្នាក់ងារ ចំណាត់ថ្នាក់ពិភពលោកចុងក្រោយរបស់ទីភ្នាក់ងារ Hurunបានប្រាប់ឲ្យដឹងថា ចំនួនមហាសេដ្ឋីនៅលើពិភពលោក បានកើនឡើងចំនួន ៣៤៦ នាក់ដែលឈានដល់កំណត់ត្រា សរុបចំនួន ២,៨១៦ នាក់ជាមួយនឹងទ្រព្យសម្បត្តិចំនួន ១១,២ ពាន់ពាន់លានដុល្លារ កើនឡើង ៦៦ ភាគរយបើប្រៀបធៀប ទៅនឹង ៥ ឆ្នាំមុនយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

ប្រទេសចិនមានមហាសេដ្ឋី ៧៩៩ នាក់ច្រើនជាងសហរដ្ឋអាមេរិក ១៧៣ នាក់ ហើយប្រទេសទាំង២មានមហាសេដ្ឋីជាងពាក់កណ្តាលនៅលើភពផែនដី។ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដណ្តើមបានម្កុដក្នុងចំណោមមហាសេដ្ឋីទាំងនេះ មានទ្រព្យសម្បត្តិចំនួន ១៤០ ពាន់លានដុល្លារ បន្ទាប់មក គឺលោក Bernard Arnault និងលោក Bill Gates មានទ្រព្យសម្បត្តិចំនួន ១០៧ ដុល្លារនិង ១០៦ ពាន់លានដុល្លាររៀងៗខ្លួន។

ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង ១០ រូបមានជិត ១ ពាន់ពាន់លានដុល្លារ។ ស្ថាបនិក Alibaba លោក Jack Ma បានឈរនៅលំដាប់កំពូលក្នុងចំណោម មហាសេដ្ឋីចិនដែលមានទឹកប្រាក់ចំនួន ៤៥ ពាន់លានដុល្លារឈរ នៅលំដាប់ទី ២១ ក្នុងបញ្ជីពិភពលោក។ Hurun បាននិយាយថា ឧស្សាហកម្ម TMT ឬបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងគឺជាប្រភពដ៏សំខាន់ នៃទ្រព្យសម្បត្តិសម្រាប់មហាសេដ្ឋីពិភពលោកដែលបង្កើត បាន ១៨ ភាគរយនៃទ្រព្យសម្បត្តិសរុប។ 

បញ្ជីឆ្នាំនេះមានមហាសេដ្ឋីចំនួន ៩០ នាក់ដែលមានអាយុ ៤០ ឬក្រោម ៤០ ឆ្នាំកើនឡើង ៥ នាក់ពីឆ្នាំមុនមហាសេដ្ឋីបង្កើតខ្លួនឯង ៥៤ នាក់ និងមហាសេដ្ឋី ៣៦ រូបដែលទទួលមរតក៕

Most Popular

To Top