សិល្បៈ និង កម្សាន្ត

លេងម៉ូដសក់សង្ហាៗច្រើនហួស តែ Fan បែរជាចាប់អារម្មណ៍ Jungkook ពេលសក់សើមបែបនេះវិញ

កូរ៉េ៖ Jungkook សមាជិកក្រុមចម្រៀងល្បី BTS ត្រូវគេចាត់ជាតារា ក្នុងបេះដូងអ្នកគាំទ្រគ្រប់គ្នា ព្រោះតែមុខមាត់ និងរូបរាងដ៏សង្ហាររបស់គេ ហើយគ្រប់ស្ទីលតារារូបនេះ ត្រូវគេលើកឡើងថា សមឥតទាស់តែម្តង។

ទោះជា Jungkook មានរបៀបតុបតែងខ្លួនប្លែកៗរហូតពិតមែន តែអ្នកគាំទ្រជាច្រើន បាននិយាយដូចៗគ្នាថា មានម៉ូដសក់មួយ ដែលធ្វើអោយគ្រប់គ្នា លង់ស្នេហ៍ idol រូបនេះកាន់តែខ្លាំង នោះគឺម៉ូដសក់សើម ព្រោះថា គ្រប់ពេលដែលត្រូវសក់សើម Jungkook កាន់តែសង្ហារលើសដើម មិនថាពេលថតនៅអាងទឹក ឬនៅលើឆាកតន្ត្រី ដែលរាំដល់បែកញើស ជោគក្បាលនោះទេ ។

ខាងក្រោមនេះ ជារូបថតស្អាតៗ ពេលសក់សើមរបស់ Jungkook ដែលអ្នកគាំទ្រស្រឡាញ់ ហើយចាត់ទុកជារូបសង្ហាបំផុត ក្នុងចិត្តរបស់ពួកគេ ! ដោយ៖ ទូច សុខលីដា

Most Popular

To Top