តារាល្បីហ្វីលីពីន Marian Rivera ដែលគេស្គាល់ថាជា ម៉ារីម៉ា បានបង្ហោះរូបភាពជាមួយស្វាមី នៅមុខប្រាសាទអង្គរវត្តរបស់កម្ពុជា ប៉ុន្តែបែរជាសរសេរថា “When in Thailand” ទៅវិញ។ ការសរសេរខុសបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់នាង comment ឲ្យនាងកែតម្រូវវិញ
ទោះមិនមានការបញ្ជាក់ តែគេអាចដឹងបានថាជារូបភាពចាស់ ពេលនាង និងស្វាមី មកលេងអង្គរវត្ត កាលពីប៉ុន្មានឆ្នាំមុន។
ត្រឹមរយៈពេលជាង ៣០នាទីនៃការបង្ហោះនេះ មានអ្នកប្រតិកម្មរាប់ពាន់នាក់ ប៉ុន្តែគេមិនទាន់ឃើញ តារាល្បីហ្វីលីពីនរូបនេះ កែតម្រូវនៅឡើយទេ៕
UPDATED: Marian Rivera បានលុបរូបភាពនោះ និងបានបង្ហោះម្ដងទៀត ប៉ុន្តែរក្សា Caption ខុសដដែល។ នាងបានលុបម្ដងទៀត និងបានបង្ហោះជាលើកទី៣ ដោយដាក់ Caption យ៉ាងខ្លីថា “Cambodia” ដោយមិនបានសុំទោស ឬបញ្ជាក់ពីកំហុសរបស់នាងនោះទេ។ ប្រភព៖ sabay