ភ្នំពេញៈ ការធ្វើពាណិជ្ជកម្ម ឬជំនួញផ្សេងៗ តែងតែមានការប្រកួតប្រជែង ដោយខ្វះមិនបានឡើយ។ ការប្រកួតប្រជែងនេះ មានទាំងការប្រកួតប្រជែង ប្រកបដោយភាពស្មោះត្រង់ និងមិនស្មោះត្រង់។
យោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍ នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថា ជាការប្រកួតប្រជែងមិនស្មោះត្រង់។
ទង្វើទាំងឡាយដូចខាងក្រោមត្រូវចាត់ទុកថា បានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់៖
ក– ការបង្កើតឱ្យមានការភាន់តច្រឡំ តាមមធ្យោបាយណាមួយ ជាមួយសហគ្រាសជាមួយទំនិញ ឬជាមួយសកម្មភាពឧស្សាហកម្មពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។
ខ– ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្មពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។
គ– ការបញ្ជាក់ ឬការពោលអះអាង ដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជន ភាន់ច្រឡំ អំពីប្រភេទដំណើរការផលិត លក្ខណៈ ភាពសមស្រប សំរាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ៕ប្រភព៖http://propertyarea.asia