ក្នុងវីដេអូថ្មីមួយដែល Selena Gomez ថតរូមគ្នាជាមួយតារា YouTube ជំនាញខាងផាត់មុខ Nikkie de Jager ម្ចាស់បទចម្រៀង Rare បានព្រលយពាក្យសម្ដីថា មិត្តប្រុសចាស់របស់ខ្លួនទាំងអស់គិតថាខ្លួនឆ្គួត។
Selena បាននិយាយថា ៖ ”វាគួរឲ្យអស់សំណើចណាស់ ដែលខ្ញុំបានចេញបទចម្រៀងនិយាយថាចង់បានមិត្តប្រុស…ប៉ុន្តែតាមពិតទៅខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះ។ រឿងមនុស្សប្រុសនេះ ពិបាកណាស់។” តារាចម្រៀងប៉ុបវ័យ ២៨ឆ្នាំនេះ ក៏បានអះអាងដែរថា “សង្សារចាស់ខ្ញុំទាស់អស់ គិតថាខ្ញុំឆ្គួត។ ខ្ញុំអត់ខ្វល់ទេ។”
គួរដឹងថាកន្លងមក Selena ធ្លាប់ទាក់ទងជាមួយ Justin Bieber, Orlando Bloom និងថ្មីចុងក្រោយបំផុតគឺ The Weeknd។ ធ្លាប់ឮពាក្យចចាមអារ៉ាមថានាងទាក់ទង Naill Horan ដែរ ប៉ុន្តែសមាជិកក្រុម One Direction បានចេញមុខប្រកែក៕
ប្រភព៖sabay