សិល្បៈ និង កម្សាន្ត

ធ្លាយព័ត៌មានអតីតសមាជិក​ Stray Kids ផុងខ្លួន​នឹងអាស្រូវ​ផ្លូវភេទ និង​ធ្វើ​ឲ្យ​ Fan មាន​កូន

ជារឿង​ថ្មី​មួយ​ទៀត​ហើយ​ប្រចាំ​វិស័យ​ K-Pop ពេល​លេច​ធ្លាយ​ព័ត៌មាន​ថា​អតីត​សមាជិក​ក្រុម​ Stray Kids គឺ​ Woojin ជាប់ពាក់ព័ន្ធ​នឹង​អាស្រូវ​​ផ្លូវភេទ។

មហាជន​នាំគ្នា​ភ្ញាក់ផ្អើល​ជាខ្លាំង​ ព្រោះ​សុខៗ​ស្រាប់​តែមាន​អ្នក​បកអាក្រាត​ថា​ Kim Woojin អតីតសមាជិក​ក្រុម Stray Kids បាន​ធ្វើ​អំពើ​មិន​ល្អ​បៀតបៀន​ផ្លូវភេទ​មក​លើ​ពួកគេ​នៅ​បារ​មួយ​កន្លែង។

អ្នក​ដែល​បាន​អះអាង​នោះ​បាន ទម្លាយ​ថា​ពេល​ជប់លៀង​នៅ​បារ​នោះ Kim Woojin ក៏​បាន​មក​រកពួកគេ​ ទាំង​ដែល​ពួកគេ​ជំទាស់។ នាង​ថែម​ទាំង​បញ្ជាក់​ថា​ Woojin ព្យាយាម​យក​ដៃ​ប៉ះកន្លែង​សំខាន់​លើ​រាងកាយរបស់​នាង​ទាំងមិន​សមរម្យ​ ហើយ​ថែម​ទាំង​បាន​រំលោភនាង​ទៀត។

គ្រាន់​តែ​ឃើញ​ការ​បង្ហោះ​រឿង​ទាំង​នេះ​ភ្លាម​ Kim Wioojin ក៏​បាន​យក​គណនី Tiwitter របស់​ខ្លួន​ប្រកែក​ថាមិន​មែន​ជា​ការពីត​នោះទេ។ លោក​បញ្ជាក់​ថា​ លោក​មិន​ដែល​បាន​ជួប​ពួកគេ​ទេពីមុន​មក​ទេ ហើយ​ក៏​មិន​បាន​ទៅ​កន្លែង​ដែល​បាន​លើក​ឡើង​ខាង​លើដែរ។

ចំណែក​ខាង​ផលិតកម្ម​របស់​លោកវិញ​ គឺ​ផលិតកម្ម 10x បាន​ចេញ​សេចក្ដី​ថ្លែង​ការ​មួយ​លើ​គណនី​ Twitter ផ្លូវការ​ក្នុង​បំណង​ការពារ​តារារបស់​ខ្លួន។ ក្នុង​សេចក្ដី​ប្រកាស​នោះ​ ផលិតកម្ម​បាន​អះអាង​ថា​នឹង​ចាត់​វិធានការ​ទៅតាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រឌិត​រឿង​មិន​ពិត​នាំ​ឲ្យ​ខូច​ឈ្មោះ​តារា​របស់ពួកគេ។

ទោះ​បី​មនុស្ស​មួយ​ចំនួន​គិត​ថា​នេះ​ជា​រឿង​ប្រឌិត​ ប៉ុន្តែ​អ្នកដែល​បាន​ចេញ​មុខ​ទម្លាយ​រឿង​នេះ នៅតែ​អះអាង​ថា​អ្វី​ដែល​នាង​បាន​លើក​ឡើង​សុទ្ធ​តែ​ជាការពិត​ ព្រម​ទាំង​ឲ្យ​ដឹង​ថា​នាង​ជា​ជនជាទិ​ចិន​ទៀត​ផង។ មិន​ត្រឹម​តែប៉ុណ្ណោះ​ នារី​ម្នាក់​នោះ​ក៏​បាន​លើកឡើង​ដែរ​ថា​ Woojin មាន​សង្សារ​ច្រើន​ណាស់ ហើយ​នាង​ខ្លាច​ថា​ Woojin រក​ឃើញ​ថា​នាង​ជាអ្នកណា ហើយ​ធ្វើ​បាប​នាង។

បន្ទាប់​ពី​អ្វី​ដែល​បាន​លើក​ឡើង​ខាង​លើ​បែក​ធ្លាយ​ ក៏​ស្រាប់​តែ​លេចឮ​ទៀត​ថា​ តារា​ប្រុស​រូបនេះ​ជាប់​ពាក់​ព័ន្ធ​នឹង​ការប្រើប្រាស់គ្រឿងញៀន ថែម​ទាំង​ធ្វើ​ឲ្យ​មេក្រុម​អ្នក​គាំទ្រ​មាន​ផ្ទៃពោះ​ទៀត៕ប្រភព៖sabay

Most Popular

To Top