ក្លឹប West Ham United បានធ្វើការតែងតាំង អ្នកស្រី Eve Vorley អតីតតួសម្ដែងរឿងអាសអាភាស និងជាអ្នកដឹកនាំសម្ដែងរឿងនេះផ្ទាល់ ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹប ដែលមានឋានៈស្មើ អ្នកដឹកនាំក្លឹប ក្នុងថ្ងៃនេះ បើយោងតាមការចុះផ្សាយរបស់ Daily Mail ។
អ្នកស្រី Eve ត្រូវបានគេស្គាល់ថា ជាដៃគូរបស់ លោក David Sullivan សហប្រធាន West Ham ដែលធ្លាប់បានចូលរួម មើលការប្រកួតជាញឹកញាប់ ក្នុងឋានៈជាភ្ញៀវពិសេសជាមួយគ្នា។
យ៉ាងណាមិញ ចាប់ថ្ងៃនេះតទៅ អតីតអ្នកដឹកនាំរឿងអាសអាភាសមួយនេះ នឹងចូលរួមការប្រកួតជាមួយក្លឹប ក្នុងឋានៈជាអ្នកដឹកនាំ។
គួរបញ្ជាក់ផងដែរថា បើតាមប្រភពដដែលខាងលើ ខាង West Ham មិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យតែងតាំង អ្នកស្រី Eve នេះឡើយ៕ ប្រភព៖ sabay