មហាសេដ្ឋី Jack Ma បានលេចមុខជាសាធារណៈវិញ ក្រោយពីបានបាត់មុខអស់ជាច្រើនខែពីក្រសែភ្នែកមហាជន ដែលនាំឲ្យមានការព្រួយបារម្ភ អំពីសុវត្ថិភាពរបស់លោក។
តាមប្រភពជិតស្និទ្ធនឹងរឿងនេះ លោក Jack Ma បានបង្ហាញមុខក្នុងវីដេអូផ្សាយផ្ទាល់នាថ្ងៃពុធនេះ ដែលនិយាយអំពីគ្រូបង្រៀន សម្រាប់កម្មវិធីប្រចាំឆ្នាំដែលលោករៀនចំឡើងដើម្បីលើកដំឡើងដល់គ្រូបង្រៀននៅតំបន់ក្រីក្រ ដាច់ស្រយាល។
ត្បិតថាមិនមានការបញ្ជាក់ច្បាស់ថា បច្ចុប្បន្នលោក Jack Ma ស្ថិតនៅទីណា ប៉ុន្តែការបង្ហាញមុខរបស់លោកអាចបញ្ជាក់បានថា លោកមានសុវត្ថិភាព មិនមានបញ្ហាអ្វីកើតឡើងចំពោះរូបលោកឡើយ។
លោក Jack Ma បានបាត់មុខតាំងពីដើមខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីនិយតករចិនបានរារាំងការដាក់លក់ភាគហ៊ុនជាសាធារណៈក្នុងទំហំទឹកប្រាក់ ៣៥ពាន់លានដុល្លាររបស់ក្រុមហ៊ុនហិរញ្ញវត្ថុ Ant ដែលជាក្រុមហ៊ុនបង្កើតឡើងដោយលោក Jack Ma ដែលក្រោយមកទៀតនិយតករចិនបានបន្តបើកការស៊ើបអង្កេតលើក្រុមហ៊ុន Alibaba ជុំវិញករណីរំលោភសេចក្ដីទុកចិត្តផងដែរ៕
ប្រភព៖sabay