សិល្បៈ និង កម្សាន្ត

ក្រោយទៅ Surprise ខួបកំណើត DJ Matoom តារាថៃម្នាក់ទៀតហើយ ត្រូវផ្ទុកមេរោគកូវីដ ១៩

Kaow Aot សមាជិកក្រុមចម្រៀង AXIS ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​ឆ្លង​មេរោគកូវីដ ១៩ និង​កំពុង​សម្រាក​ព្យាបាលនៅពេល​នេះ។

បន្ទាប់​ពី​បាន​ចូលរួម ​កម្មវិធីជប់លៀងខួបកំណើតរបស់​ DJ Matoom ដែលមានផ្ទុកមេរោគកូវីដ១៩ មនុស្ស​ជា​ច្រើន ​ក៏​បានចោទការសង្ស័យ​ជា​បន្ត​ មក​កាន់​ Kaow Aot ព្រោះ​ថា ​តារា​ប្រុស​វ័យ ២៣​ឆ្នាំ​រូប​នេះ​ក៏​បាន​ទៅ Surprise Birthday ​ម្ចាស់ខួប​ដល់ខុនដូដែរ កាលពី​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី០៩ ខែមករា លោកក៏បាន​ទៅជួប​មិត្តភក្តិម្នាក់​ នៅ​សណ្ឋាគារ Banyan ប៉ុន្តែ Aot មិន​បានទៅធ្វើ​ការ​ទេ ក្រោយពីជួប​មិត្តភក្តិម្នាក់​នោះ​ ហើយនៅ​យប់នោះ បានន័យ​ថា​ លោក​ត្រឡប់​មក​ផ្ទះវិញ។

ជាក់ស្ដែងក្រោយ​ពី​ដឹង​ព័ត៌មាន​ថា​ DJ Matoom ធ្វើតេស្ត​ថា​មាន​មេរោគកូវីដ១៩ Aot ក៏ប្រញ៉ាប់ទៅពិនិត្រដែរ។ ក្រោយមក​នៅ​ថ្ងៃទី២០ ខែមករា វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ Aot មាន​ផ្ទុកមេរោគ​នេះ​ប្រមាណ ៥ភាគរយ។ បន្ទាប់​ពីនោះ លោកក៏តម្រូវ​ឲ្យ​សម្រាក​នៅ​ពេទ្យ ដើម្បីរង់ចាំ​លទ្ធផល​ច្បាស់លាស់រហូតដល់​ថ្ងៃទី៣១ ខែមករា។ បើសិន​ជា​សះស្បើយ ឬ​ត្រូវឈឺបន្តមែន​ យ៉ាង​ណា​ក៏​ត្រូវ​សម្រាក​ព្យាបាល​តាមនោះ ហើយ Aot ក៏​មិនព្យាយាមលាក់ព័ត៌មាន​នេះ៕ ប្រភព៖ sabay

Most Popular

To Top