ទោះបីជា Chadwick Aaron Bosemen បានបាត់បង់ជីវិត ទៅហើយក្ដី វាក៏មិនមានន័យថា តារាសម្ដែង ក្នុងរឿង Black Panther រូបនេះត្រូវបានអ្នកគាំទ្រ បំភ្លេចចោលនោះដែរ ។
ក្នុងរយៈពេល ៦ ខែបន្ទាប់ពី មរណភាពរបស់ Chadwick ត្រូវបានគេតែងតាំង ជាតារាមាសដំបូង បង្អស់ដែលមិនធ្លាប់មាន នៅក្នុងពិភពហូលីវូដ ដែលជាតារាសម្តែងឆ្នើម ប្រភេទខ្សែភាពយន្ត Levee Green ក្នុងរឿង «Ma Rainey’s Black»។ ពានរង្វាន់នេះដែរ ភរិយារបស់ Chadwick ឈ្មោះ Taylor Simone Ledward ជាអ្នកឡើងទទួលយកជំនួសឱ្យ Chadwick ក្រោយរូបលោកទទួលមរណៈភាព បាត់ទៅហើយ។


គួររម្លឹកផងដែរថា កំពូលតារាសម្ដែងប្រចាំហូលីវូដ Chadwick Aaron Bosemen បានទទួលមរណៈ នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២០ ក្នុងវ័យ៤៣។ ការស្លាប់ Chadwick គឺបន្ទាប់ពីលោកមានជំងឺមហារីក ក្រពះធ្ងន់ធ្ងរអស់រយៈពេល៤ឆ្នាំ ។ អ្នកគាំទ្រ ក៏ដូចអ្នកនិយមទស្សនា រឿងរបស់លោកស្ទើ ជុំវិញពិភពលោក ពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់លោក ។ sabay
