សិល្បៈ និង កម្សាន្ត

កប់ណាស់! Jay Park ក្លាយជាម្ចាស់ពានតារា Hip Hop កូរ៉េឆ្នើមប្រចាំឆ្នាំ២០២១

តារា Hip Hop វ័យ៣៣ឆ្នាំ ប្រចាំឧស្សាហកម្មកម្សាន្ត Jay Park ទើបតែឈ្នះពានរង្វាន់សិល្បករឆ្នើម ផ្នែកខាង Hip Hop ក្នុងកម្មវិធី Korean Hip Hop ប្រចាំឆ្នាំ២០២១។

ពានរង្វាន់ Hip Hop កូរ៉េ (KHA) នេះធ្វើឡើងនៅមហាស្រពតន្ត្រី និងបានប្រគល់ពានរង្វាន់តន្រ្តី បែបកូរ៉េតែមួយគត់គឺHip Hop និង R&B ប្រគល់ជូនសិល្បករតែម្នាក់ ដែលមានសមត្ថភាពលេចធ្លោខ្លាំង ជាងគេប៉ុណ្ណោះ ។

ឆ្នាំនេះគឺជាឆ្នាំទី ៥ ចាប់តាំងពីពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានបង្កើតឡើង។ សិល្បករ ដែលមានកិត្តយសស័ក្តិសម នឹងទទួលបានពានរង្វាន់ សម្រាប់សិល្បករឆ្នើមឆ្នាំ២០២១ នេះបានទៅ តារា Hip Hop ល្បីឈ្មោះគឺ Jay Park។

Jay Park មិនត្រឹមតែជាកំពូលតារា Hip Hop ប្រចាំប្រទេសកូរ៉េនោះទេ តារាប្រុសកូនកាត់អាមេរិក រូបនេះថែមទាំងជាអ្នករាំបានល្អ និងជាអ្នកនិពន្ធបទចម្រៀង បានយ៉ាងស្ទាត់ជំនាញទៀតផង៕ ប្រភព៖ sabay

Most Popular

To Top