ភ្នំពេញ៖ ស្វាមីភរិយា ប្រកបដោយគតិបណ្ឌិតមួយគូ បាននិយាយថា «ភាពស្រស់ស្អាត នៃអាពាហ៍ពិពាហ៍មួយ មិនមែនមើលត្រឹមតែថ្ងៃដំបូងឡើយ ប៉ុន្តែផ្ទុយទៅវិញ ភាពស្រស់ស្អាតនេះ គឺកើតចេញពីការវិវឌ្ឍ នៃទំហំសេចក្តីស្រឡាញ់រវាងអ្នកទាំងពីរ។»





ក្នុងអាពាហ៍ពិពាហ៍រយៈពេល៦ ឆ្នាំនេះ បងបានឆ្លងកាត់ភាពសប្បាយរីករាយ និងហែលឆ្លងរាល់គ្រាលំបាក នៅក្នុងជីវិត ប៉ុន្តែបងតែងតែងតែ មានអារម្មណ៍កក់ក្ដៅជានិច្ច ដោយសារតែមានអូននៅក្បែរ ដែលជាដៃគូជីវិតដ៏ល្អបំផុត ដែលបងអាចចែករំលែកអ្វីៗ គ្រប់យ៉ាងជាមួយ។
អូនបានធ្វើឲ្យបងក្លាយ ជាបុរសដ៏មានសុភមង្គលបំផុត នៅលើផែនដីនេះ និងជាបុរសដែលមានសំណាងបំផុត នៅលើពិភពលោក។
រីករាយខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន។
(ហ្វេសប៊ុកផេក អ្នកឧកញ៉ា គិត ម៉េង)





