សិល្បៈ និង កម្សាន្ត

Kanye West កើនទ្រព្យសម្បត្តិ ទៅដល់៦,៦ ពាន់លានដុល្លារ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា តារាចម្រៀបប៉ុបដ៏៏ល្បីល្បាញ របស់អាមេរិក ដែលមានឈ្មោះថា Kanye West ដែលទើបបានក្លាយខ្លួន ទៅជាមហាសេដ្ឋី ខ្ទង់ពាន់លានដុល្លារ កាលពីឆ្នាំទៅនោះ
នៅពេលនេះ គឺមានទ្រព្យ សម្បត្តិច្រើនដល់ទៅ៦ដង ។

បុរសវ័យទើបតែ ៤៣ឆ្នាំរូបនេះ បានប្រែភាពល្បីល្បាញ របស់ខ្លួនពីតារាចម្រៀង រ៉េបទៅជាក្រុមហ៊ុនលក់ ស្បែកជើងម៉ូតប្រណិត និងម៉ូតកីឡាយ៉ាង ល្បីល្បាញ ហើយមកដល់ពេលនេះទ្រព្យ សម្បត្តិរបស់គាត់គឺមានរហូតទៅដល់៦,៦ពាន់លានដុល្លារ នេះបើយោងតាម
ការស្រាវជ្រាវរកឃើញ ដោយកាសែត the Bloomberg ។

ក្នុងនោះគេអាចមើលឃើញថា ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹក សន្ធាប់របស់លោក West ភាគច្រើន គឺជាប្រភពលុយ ដែលរកបានពីអាជីវកម្មសម្លៀក បំពាក់របស់ខ្លួនជាមួយ នឹងក្រុមហ៊ុនយក្សចំនួន២ដែលមាន ដូចជាម៉ូតស្បែកជើង Yeezy ជាមួយនឹង Adidasនិង
សម្លៀកបំពាក់ ជាមួយនឹង ក្រុមហ៊ុន Gap ដែលអាចមានទំហំចន្លោះ ពី៣,២ពាន់លានដុល្លារ ទៅ៤,៧ពាន់លានដុល្លារ។

ក្រៅពីនោះ West ក៏មានទ្រព្យសម្បត្តិ បន្ថែមផ្សេងទៀត ដែលជាការវិនិយោគទៅលើជំនួញ របស់ប្រពន្ធរបស់ខ្លួនគឺនាង Kim Kardashian ផងដែរដែលមាន តម្លៃប្រមាណជា១,៧ពាន់លានដុល្លារ និងផ្សេងទៀតដូចជាជំនួញតន្ត្រី ដែលអាចមានពីប្រហែលជាជាង២០០
លានដុល្លារផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top