សិល្បៈ និង កម្សាន្ត

អ្នកនាង Kim Kardashian បង្ហាញថត ជាមួយកូនទាំង៤ របស់នាងរួមដំណើរ ជាមួយអតីតស្វាមី Kanye West

អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អ្នកនាង Kim Kardashian បានចែករម្លែករូបថតដ៏ កម្រជាមួយកូនៗទាំង៤នាក់ របស់នាង នៅលើឆ្នេរខ្សាច់ក្នុង Turks and Caicos លើបណ្តាញសង្គមយក្សអាមេរិក Instagram បង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំង ចំពោះអ្នកគាំទ្រនាង ។

តារាទូរទស្សន៍ដ៏ល្បីល្បាញបំផុត បច្ចុប្បន្នកំពុងស្ថិតក្នុងកម្មវិធី The Kardashians for Hulu បានចែករម្លែករូបថតថ្មីៗទៅកាន់អ្នកតាមដាន Instagram របស់នាងចំនួន ៣២៤លាននាក់ ជាមួយនឹងកូនតូចៗរបស់នាង រួមមានNorth អាយុ៩ឆ្នាំ Saint អាយុ៦ឆ្នាំ Chicago អាយុ៤ឆ្នាំ និងPsalmអាយុ៣ឆ្នាំ។
គ្រួសារដែលមានរូបថតរូបនេះ ស្ថិតក្នុងឈុតហែលទឹកពណ៌ខ្មៅ ដ៏ឡូយរបស់ពួកគេ ខណៈរីករាយថ្ងៃឆ្នេរក្នុងតំបន់ Turks and Caicos ដ៏ស្រស់ស្អាត។ អ្វីទាំងអស់ដែលស្ថាបនិក SKIMS បានសរសេរ នៅក្នុងចំណងជើង របស់នាងគឺ ‘ជីវិត’ ។ មួយថ្ងៃមុនគេហទំព័រឌៀលីម៉ែល បានចែក រម្លែកទិដ្ឋភាពផ្តាច់មុខមួយនៅគ្រួសារ ដែលមានគ្នា ៥នាក់ កំពុងរីករាយនឹងឆ្នេរសមុទ្រ៕

Most Popular

To Top