បរទេស៖មួយរយៈនេះមានការភ្ញាក់ផ្អើលមួយ នៅពេលដែលរូបថតមួយសន្លឹក នៃកំពូលបុរសដែលមានទ្រព្យសម្បតិ្តច្រើនបំផុត លើលោកទាំងពីររូបគឺលោក Jeff Bezos និងលោក Elon Musk ដែលបានថតជុំគ្នា ក្នុងពេលទទួលទានអាហារតាំងតែ ពីឆ្នាំ២០០៤។

ប្រតិកម្មទៅនឹងរូបថតមួយសន្លឹកនេះ លោក Musk បានសរសេរនៅលើ Twitter ថា៖ Wow, hard to believe that was 17 years ago ឬមានន័យថា៖ វ៉ូវ! ស្ទើរតែមិនជឿទេថារូបភាពនេះ គឺតាំងតែពី១៧ឆ្នាំមុន។
តាមពិតរូបភាពនេះត្រូវបានថតនិងរក្សាទុក ហើយក៏ត្រូវបង្ហោះដោយលោក Trung Phan ដែលជាអ្នកសរសេរអត្ថបទ ឲ្យកាសែត Hustle ដែលបុរសរូបនេះ បាននិយាយថាខ្លួន បានថតតាំងតែពីឆ្នាំ២០០៤ នៅក្នុងភោជនីយដ្ឋានមួយកន្លែង។

គួរឲ្យដឹងដែរថាមកដល់ពេលនេះបុរសទាំងពីររូបនេះ ត្រូវបានគេទទួលស្គាល់ថាគឺជាមនុស្សដែលជោគជ័យបំផុតនិង មានទ្រព្យច្រើនបំផុត លើលោកហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏មានមហិច្ឆិតា ទៅនឹងបច្ចេកវិទ្យាធ្វើដំណើរនិងស្រាវជ្រាវ អាវកាសដូចគ្នាផងដែរគឺ SpaceX និង
BlueOrigin៕
ប្រែសម្រួល៖ស៊ុនលី
