បច្ចេកវិទ្យា

លោក Elon Musk សម្រេចចិត្តលក់ ភាគហ៊ុន Tesla ចំនួន ១,១ពាន់លានដុល្លារ

ញូវយ៉ក ៖ នាយកប្រតិបត្តិ ក្រុមហ៊ុន Tesla លោក Elon Musk បានលក់ភាគហ៊ុន របស់ក្រុមហ៊ុនរថយន្តអគ្គិសនី របស់លោកប្រមាណ ១,១ពាន់លានដុល្លារ បន្ទាប់ពីបានបង្ហាញ កាលពីចុងសប្តាហ៍ថា លោកនឹងលក់ភាគហ៊ុនចំនួន ១០ ភាគរយដោយផ្អែកលើលទ្ធផល នៃការស្ទង់មតិ Twitter យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

យោងតាមឯកសារបានដាក់កាលពីថ្មីៗ នេះថា ទោះជាយ៉ាងណាក៏ដោយ ការលក់ត្រូវបានដាក់ត្រឹមថ្ងៃទី ១៤ ខែកញ្ញា វាមិនត្រូវបានជំរុញ ដោយលទ្ធផល នៃការស្ទង់មតិនោះទេ ។ លោក Musk ជាមហាសេដ្ឋីមានបំផុតរបស់ពិភពលោក បានលក់ភាគហ៊ុនប្រហែល ៩៣០,០០០ កាលពីថ្ងៃចន្ទ ឯកសារមួយ ទៅកាន់និយតករហិរញ្ញវត្ថុ របស់ US Securities and Exchange Commission បានបង្ហាញ ។

កាលពីថ្ងៃសៅរ៍ លោក Musk បានស្ទង់មតិអ្នកតាមដាន Twitter របស់លោកជាង ៦២លាននាក់ អំពីថាតើលោក គួរតែលក់ភាគហ៊ុន ១០ ភាគរយនៃ Tesla របស់លោកដោយទទូចថា លោកនឹងធ្វើដូចអ្នកបោះឆ្នោត និយាយដែរឬទេ ប្រជាជន បានបោះឆ្នោត “បាទ” ។
សំណួរ របស់ក្រុមហ៊ុនផលិត រថយន្តអគ្គិសនី បានធ្វើតាមសំណើ របស់សមាជិកសភាគណបក្ស ប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក ដើម្បីយកពន្ធ លើអ្នកមានទ្រព្យ សម្បត្តិច្រើនជាងមុន ដោយកំណត់គោលដៅលើភាគហ៊ុន ដែលជាធម្មតា ត្រូវបានបង់ពន្ធតែ នៅពេលលក់ប៉ុណ្ណោះ ។
បន្ទាប់ពីការស្ទង់មតិ តម្លៃភាគហ៊ុន របស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះកាលពីថ្ងៃច័ន្ទ មានន័យថា សហគ្រិនវ័យ ៥០ ឆ្នាំរូបនេះ បានលក់ភាគហ៊ុនរបស់គាត់ ក្នុងតម្លៃទាបជាង ប្រសិនបើលោកបានលក់ វាមុនពេលលោក tweet ដោយបាត់បង់ប្រាក់ចំណេញ រាប់សិបលានដុល្លារ ។

បើយោងតាមឯកសារ របស់ SEC ថា លោក Musk នៅតែកាន់កាប់ភាគហ៊ុន Tesla ច្រើនជាង ១៧០លានភាគហ៊ុន ដែលមានតម្លៃសរុប ១៨៣ពាន់លានដុល្លារ ក្នុងតម្លៃបិទកាលពីថ្ងៃពុធ ។ កាលពីថ្ងៃចន្ទ ស្ថាបនិកក្រុមហ៊ុន Tesla បានអនុវត្តជម្រើស ភាគហ៊ុនចំនួន ២,១៥លាន ដោយទិញមូលបត្រក្នុងតម្លៃ ៦,២៤ ដុល្លារក្នុងមួយហ៊ុនតិច ជាងមួយភាគរយ នៃតម្លៃបច្ចុប្បន្នរបស់ពួកគេ ៕ ដោយ៖លី ភីលីព

Most Popular

To Top