បច្ចេកវិទ្យា

Samsung Fire ប្រាក់ចំណូលកើនឡើង ៤២% នៅត្រីមាស ទី ៣ លើការថយចុះអត្រាការបាត់បង់

កូរ៉៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា Samsung Fire & Marine Insurance Co. ជាក្រុមហ៊ុនធានារ៉ាប់រងមិនអាយុជីវិតរបស់ Samsung Group បានរាយការណ៍ថា មានការកើនឡើង ៤២,២ភាគរយ នៅក្នុងប្រាក់ចំណូលត្រីមាសទី៣របស់ខ្លួន ចំពេលមានការធ្លាក់ចុះ នៃការបង់ប្រាក់ធានារ៉ាប់រង ដែលទាក់ទងនឹងគ្រោះថ្នាក់ ចំពេលមានច្បាប់រក្សាគម្លាតសង្គម។

ក្រុមហ៊ុនបាននិយាយ នៅក្នុងឯកសារនិយតកម្មមួយថា ប្រាក់ចំណូលសុទ្ធ បានមក ២៧៨,១៥ពាន់លានវ៉ុន (២៣៥,៥លានដុល្លារ) ក្នុងអំឡុងពេលខែមករា ដល់ខែកញ្ញាបើប្រៀបធៀប ជាមួយនឹងប្រាក់ចំណេញសុទ្ធ ១៩៥,៥៦ពាន់លានវ៉ុនកាលពីឆ្នាំមុន។ ចំណុចសំខាន់ដែលប្រសើរឡើង បណ្តាលមកពីការធ្លាក់ចុះ នៃសមាមាត្រការបាត់បង់ ដោយសារការបង់ប្រាក់ធានារ៉ាប់រងទាក់ទង នឹងគ្រោះថ្នាក់បានធ្លាក់ចុះចំពេលមានការទប់ស្កាត់យ៉ាងតឹងរ៉ឹង លើការជួបជុំឯកជន និងសកម្មភាពក្រៅផ្ទះ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃមេរោគឆ្លង។

ប្រាក់ចំណេញប្រតិបត្តិការ បានកើនឡើង ៣៨,៩ភាគរយកាលពីឆ្នាំមុនដល់ ៣៩៧,៥៣ពាន់លានវ៉ុន ខណៈការលក់បានកើនឡើង ០,៣ភាគរយ ក្នុងរយៈពេលដូចគ្នាដល់ ៤,៩៧ពាន់ពាន់លានវ៉ុន។ ក្រុមហ៊ុនបានបន្តថា ប្រាក់ចំណូលសុទ្ធសរុបរបស់ខ្លួននៅក្នុងត្រីមាសទីមួយ បានកើនឡើង ៦២,៥ភាគរយដល់ ១,០២ ពាន់ពាន់លានវ៉ុន ធៀបនឹងឆ្នាំមុន៕ ដោយ៖លី ភីលីព

Most Popular

To Top