ភ្នំពេញ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះបើកដំណើរការឡើងវិញ ទីតាំងធ្វើចត្តាឡីស័កនៅផ្ទះ របស់តារាចម្រៀង សុគន្ធ នីសា និង២ទីតាំងទៀតផ្សេងទៀត ក្នុងខណ្ឌប្ញស្សីកែវ ក្រោយពីអនុវត្តបានត្រឹមត្រូវ តាមវិធានសុខាភិបាល នាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។


តារាចម្រៀង សុគន្ធ នីសា ក្រោយពីឆ្លងជំងឺកូវីដ១៩ ត្រូវបានជាសះស្បើយ បន្ទាប់ពីទទួលការព្យាបាល ជាង១០ថ្ងៃមក ប៉ុន្តែអ្នកនាង នៅបន្តធ្វើចត្តាឡីស័ក ក្នុងផ្ទះ១៤ថ្ងៃទៀត តាមការណែនាំ របស់ក្រសួងសុខាភិបាល ៕
