យោងតាមសេចក្ដី រាយការណ៍លម្អិត ចេញពីវិបសាយល្បី Page Six បានឲ្យដឹងថា BTS និង Justin Bieber នឹងសហការគ្នាចេញ បទចម្រៀងជាមួយគ្នា ក្នុងពេលឆាប់ៗ ។
Page Six បានបញ្ជាក់ថា ប្រភពជិតស្និទ្ធដែល គួរឲ្យទុកចិត្តមួយបានបង្ហើបថា ការសហការរវាង BTS និង Justin Bieber ពេលនេះកំពុងដំណើរការបណ្ដើរៗហើយ វាអាចស្ថិតក្នុង អាល់ប៊ុមថ្មីរបស់ Justin មានឈ្មោះថា “Justice”។
មតិភាគច្រើនបានសន្និដ្ឋានថា ការសហការគ្នា នៅពេលនេះគួរតែកើតឡើងហើយ បន្ទាប់ពីការវិនិយោគ របស់ក្រុមហ៊ុនអាមេរិក Ithaca Holdings រួមបញ្ចូលជាមួយនឹង HYBE America កាលពីដើមឆ្នាំនេះ ។
ទោះជាយ៉ាងណា សេចក្ដីបញ្ជាក់ផ្លូវការពី HYBE នៅមិនទាន់ចេញមុខនៅឡើយទេ ស្របពេលអ្នកគាំទ្រ ទាំងសង្ខាង រំពឹងទុកថា ការសហការគ្នានេះអាចមានសង្ឃឹមខ្ពស់ ដោយសារតារាទាំង ២ក៏ស្ថិតក្នុងដំបូល តែមួយពេលនេះ ៕ sabay