សិល្បៈ និង កម្សាន្ត

សោកស្ដាយជាទីបំផុត ! ពូ Khom តារាកំប្លែងល្បី ប្រចាំប្រទេសថៃ លាចាកលោកហើយដោយសារកូវីដ

ជាដំណឹងតក់ស្លុតបំផុត សម្រាប់ពិភពសិល្បៈថៃ ដោយសារ​តារាកំប្លែងល្បីឈ្មោះ លោក Khom Chauncheun បាន​ទទួលមរណភាពហើយ នៅថ្ងៃនេះ ដោយសារជំងឺកូវីដ ។

បន្ទាប់ពីបាន​ដឹងខ្លួនថា ឆ្លងកូវីដ និងសម្រាកព្យាបាល​មួយរយៈ ស្ថានភាពជំងឺ របស់តារាកំប្លែង Khom Chauncheun ហាក់ដូចជាមិនធូរស្បើយសោះ ព្រោះ​ទោះមានការយកចិត្តទុកដាក់ ព្យាបាលយ៉ាងណា សភាពរបស់លោកកាន់តែដាបទៅៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ កូនស្រីរបស់លោកក៏បាន Update ស្ថានភាព របស់លោកដែរ ដោយបញ្ជាក់ថា កាន់តែមិនស្រួល ។ រហូតដល់ថ្ងៃនេះ ទើបដឹង​ដំណឹង​ថា​​ លោកបាន​លាចាកលោកទៅហើយ ៕ sabay

Most Popular

To Top