សិល្បៈ និង កម្សាន្ត

ពិត​ជា​ទំពាំង​ល្អមែន! សាន្ដ កុសុមៈ វ័យ​ក្មេង ស្អាត សំខាន់​និយាយ​បាន​៤​ភាសា​យ៉ាង​ស្ទាត់​​ទៀត!

មួយរយៈចុងក្រោយនេះស្រីស្អាត សាន្ដ កុសុមៈ មានសន្ទុះគាំទ្រ មិនធម្មតាក្រោយលេចមុខ ជាប់ជាជយលាភី ធីតាឯកសង្រ្គាន្ដ រដូវកាលទី២ ។ កុសុមៈ មិនត្រឹមតែមានរូប សម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែម ទាំងមានចំណេះដឹងខ្ពង់ខ្ពស់ គួរឱ្យសរសើទៀតផង។

កុសុមៈ ទើបតែទទួលបានភាព ជោគជ័យខ្លាំង នៅពាក់កណ្ដាលឆ្នាំ២០២១ ជាប់ជ័យលាភីធីតាឯក សង្រ្គាន្ដក្លាយជាតួអង្គតំណាងឱ្យទេវតាឆ្នាំថ្មី មិនត្រឹមតែប៉ុណ្ណោះនាងទើបក្ដោមក្ដាប់តួឯកស្រីក្នុងរឿង ភាគបុរាណថែមទៀតផង។ ក្រៅពីមានរូបសម្រស់ស្រស់ ផូរផង់ទេពកោសល្យពេញខ្លួន ស្រីស្អាតរូប នេះថែមទាំងមាន ចំណេះដឹងខ្លាំងក្លាអាចនិយាយបាន ៤ភាសាទៀតផង។

តាមរយៈចូលរួមកម្មវីធី 3Fun កុសុមៈ បានបង្ហើបប្រាប់ថា នាងអាចនិយាយរហូតទៅដល់ ៤ភាសា ផ្សេងគ្នាពោលគឺភាសា ចិន អង់គ្លេង កូរ៉េ និងភាសាថៃ នាងអាចនិយាយបានយ៉ាងស្ទាត់ជំនាញ។ សមត្ថភាពនិយាយបានច្រើន ភាសានេះធ្វើឱ្យមហាជនភ្ញាក់ផ្អើល យ៉ាងជាមួយសមត្ថភាពដ៏ពូកែ របស់នាង។

យ៉ាងណាមិញបច្ចុប្បន្ន កុសុមៈ គឺជានិស្សិត នៃសកលវិទ្យាមួយ ក្នុងរាជធានីភ្នំពេញ ក្រៅពីសិក្សានាង ក៏ជាតារាសម្ដែងមួយរូបផងដែរ។ ហើយកន្លងមកលេខមុខ កុសុមៈ ក្នុងស្ពតពាណិជ្ជកម្មធំៗ ជាហូរហែ ហើយអ្វីដែលពិសេស ជាងនេះទៅទៀតនោះ នាងមានសមត្ថភាពក្ដោប ក្ដាប់តួឯកស្រីក្នុងខ្សែភាពយន្ដ បុរាណ”នគរមាស”ជាលើកដំបូង ថែម​ទៀតផង ៕ sabay

Most Popular

To Top